Connect with us

បាល់ទាត់អន្តរជាតិ

Fabregas ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ការងារ​ជា​គ្រូ​បង្វឹក​លើក​ដំបូង ដោយ​ដឹកនាំ​ក្លឹប Como ក្នុង​ប្រទេស​អ៊ីតាលី

Published

on

អតីត​ខ្សែបម្រើ​ឆ្នើម Cesc Fabregas ដែល​ធ្លាប់លេង​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើនដូច​ជា Arsenal, Barcelona និង​តោខៀវ Chelsea ជា​ដើម ពេល​នេះ​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ការងារ​ថ្មី​ជា​លើក​ដំបូង ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Como ដែល​ជា​ក្លឹប​បាល់ទាត់​ស្ថិត​នៅ Serie B របស់​ប្រទេស​អ៊ីតាលី។

យ៉ាង​ណា​មិញ Cesc Fabregas ត្រូវ​បាន​គេ​ប្រគល់​តំណែង​ជាគ្រូ​បង្វឹក​បណ្តោះ​អាសន្ន បន្ទាប់​ពី​ក្លឹប​បាន​ចែក​ផ្លូវ​ជាមួយ​លោក Moreno Longo កាល​ពី​ពេល​ថ្មីៗ​នេះ។ ដំបូង​ឡើយ​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ គឺ​ជា​អ្នក​គ្រប់គ្រង​ក្រុម​នៅ​ឈុត B និង​ក្រុម​យុវជន​របស់​ក្លឹប Como មុន​ពេល​ត្រូវ​តម្លើង​ឋានៈ​ជា​គ្រូ​បង្វឹក​ផ្លូវការណ៍​នា​ពេល​នេះ។

តាម​ពិត​ទៅ Cesc Fabregas មិន​ទាន់​មាន​បទពិសោធន៍​ក្រាស់ក្រែល​ប៉ុន្មាន​ទេ ព្រោះគាត់​ទើប​តែ​ប្រកាស​ចូល​និវត្តន៍​កីឡាករ​​បាល់ទាត់​អាជីព​ក្នុង​រដូវ​ក្តៅ​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​បាន​មើល​ឃើញ​ថា ចរិត​លក្ខណៈ និង​ការ​ធ្លាប់​ធ្វើ​ជា​កាពីតែន​ក្រុម​របស់​គាត់ អាច​ជួយ​ឲ្យ Cesc Fabregas កាន់​ការងារ​ជា​គ្រូ​បង្វឹក​បាន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២