បាល់ទាត់អន្តរជាតិ
Mateo Kovacic ប្រាប់ឈ្មោះកីឡាករឆ្នើមមួយរូប ដែលគាត់ពិបាកលេងតទល់បំផុតនៅលើទីលានប្រកួត
អតីតខ្សែបម្រើរបស់ក្លឹបអធិរាជស Real Madrid ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបមេឃខៀវ Manchester City គឺ Mateo Kovacic បានលើកយកឈ្មោះកីឡាករឆ្នើមមួយរូបថា ជាកីឡាករដែលគាត់ពិបាកលេងតទល់ជាមួយបំផុតនៅលើទីលានប្រកួត។
យ៉ាងណាមិញ កីឡាករដែលខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះបានលើកឈ្មោះយកមកនិយាយនោះគឺ Lionel Messi។ នៅពេលដែលត្រូវបានគេសួរថា តើនរណាជាកីឡាករល្អបំផុតដែលអ្នកធ្លាប់បានលេងតទល់ជាមួយ? ពេលនោះ Mateo Kovacic បានឆ្លើយតបថា៖ “ប្រហែលជា Messi ប៉ុន្តែនៅពេលដែលខ្ញុំលេងតទល់ជាមួយ Man City ខ្ញុំឃើញ Kevin De Bruyne ពិតអស្ចារ្យផងដែរ ដូច្នេះខ្ញុំគិតថា កីឡាករទាំងពីរនោះពិតជាល្អណាស់”។
គួររំលឹកផងដែរថា ខ្សែបម្រើ Mateo Kovacic គឺជាកីឡាករមួយរូបដែលធ្លាប់បានលេងតទល់នឹង Lionel Messi ជាច្រើនលើកច្រើនសារ ទាំងការប្រកួតនៅកម្រិតក្លឹប និងការប្រកួតប្រទេស ជាពិសេសនៅពេលដែល Kovacic ជាកីឡាកររបស់ Real Madrid។ គាត់ក៏បានលេងតទល់នឹង Lionel Messi ជាលើកចុងក្រោយនៅក្នុងការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលអាហ្សង់ទីន បានលុតក្រូអាត 3-0 នៃព្រឹត្តិការណ៍ FIFA World Cup កាលពីឆ្នាំមុន។
ប្រភព: Manchester City
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់