បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងត្រៀមលុយ 22 លានផោន ដើម្បីចុះហត្ថលេខាផ្ទេរ Antoine Griezmann
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមកញ្ចប់ថវិកាមួយរបស់ខ្លួនរួចហើយសម្រាប់ Antoine Griezmann ដោយក្លឹបរបស់អង់គ្លេសមួយនេះ បានកំណត់រួចហើយថា ពួកគេនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះ នៅរដូវក្តៅឆ្នាំក្រោយ។
យ៉ាងណាមិញ កីឡាករវ័យ 32 ឆ្នាំរូបនេះនៅតែមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍សម្រាប់ Atletico Madrid រដូវកាលឆ្នាំ 2023-2024 នេះ ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានម្ដង ក្នុងការបង្ហាញខ្លួន 16 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
ទន្ទឹមនឹងនោះដែរ Griezmann នៅតែជាកីឡាករដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំងរបស់គាត់ ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះជាមួយ Atletico Madrid មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026។
ដោយឡែកយោងតាមរបាយការណ៍ពី El Nacional បានអះអាងថា Atletico Madrid នឹងដោះលែងខ្សែប្រយុទ្ធឆ្នើមរូបនេះក្នុងតម្លៃ 22 លានផោន ផ្អែកតាមកុងត្រាបច្ចុប្បន្នរបស់គាត់ដែលនៅសល់។ របាយការណ៍ដដែលនេះដែរបានអះអាងថា Man United កំពុងរៀបចំដើម្បីទិញផ្ដាច់កុងត្រារបស់ Griezmann និងត្រៀមផ្ដល់ប្រាក់ពលកម្មឲ្យកីឡាករមាឌល្អិតរូបនេះចំនួន 350,000 ផោនក្នុងមួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យផ្លាស់មក Old Trafford។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar