បាល់ទាត់អន្តរជាតិ
អតីតខ្សែការពារមួយរូបរបស់តោខៀវ Chelsea បង្ហាញអារម្មណ៍ស្ដាយក្រោយ និងសុំទោសជាសាធារណៈទៅកាន់ Di Maria
អតីតខ្សែការពារមួយរូបរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Filipe Luis បានចេញមុខសុំទោសជាសាធារណៈទៅកាន់ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន Angel Di Maria ជុំវិញរឿងរ៉ាវមួយដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន។ យ៉ាងណាមិញ Filipe Luis បានបង្ហាញពីល្បិចកលដ៏កខ្វក់ដែលគាត់ធ្លាប់បានប្រើ ដើម្បីយកឈ្នះ Di Maria ក្នុងជំនួបដំបូងដែលពួកគេប៉ះគ្នាក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។
កីឡាករសញ្ជាតិប្រេស៊ីល Filipe Luis បានផ្ទេរទៅលេងនៅប្រទេសអេស្ប៉ាញមុនរដូវកាល 2010-2011 ហើយគាត់ក៏បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ Atletico Madrid ក្នុងរយៈពេលដ៏ខ្លី។ ខ្សែការពារឆ្វេងរូបនេះត្រូវជួបជាលើកដំបូង និងមានភារកិច្ចត្រូវតាមបិទ Di Maria ក្នុងជំនួបរវាង Real Madrid ប៉ះជាមួយ Atletico Madrid។
មុនពេលនៃការប្រកួតមកដល់ Filipe Luis បានជួបនិយាយជាមួយ Sergio Aguero និងបានសួរពីវិធីដើម្បីកម្ចាត់ Di Maria។ ពេលនោះ Aguero បានប្រាប់ថា មធ្យោបាយតែមួយគត់ ដើម្បីបំផ្លាញទម្រង់លេងដ៏ល្អរបស់ Di Maria បាន គឺត្រូវនិយាយឈ្មោះប្រពន្ធរបស់គាត់។ ជាលទ្ធផល Filipe Luis ក៏បានធ្វើតាមនោះបានជោគជ័យ។
ផ្ទុយមកវិញ ពេលនេះ Filipe Luis ពិតជាមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលគាត់បានធ្វើបែបនោះទៅកាន់ Di Maria។ ថ្លែងនៅក្នុងនាទីចុងក្រោយនៃកម្មវិធីផតខេះរបស់ Charla អតីតខ្សែការពារស្លាបរូបនេះបាននិយាយថា៖ “ការសោកស្ដាយដ៏ធំបំផុតរបស់ខ្ញុំ គឺជាមួយ Di Maria។ ពេលនោះ Aguero បាននិយាយប្រាប់ខ្ញុំថា ប្រសិនបើយើងនិយាយអំពីប្រពន្ធរបស់គាត់ នោះគាត់នឹងបាត់បង់ស្មារតីនៅក្នុងការប្រកួត។ ខ្ញុំបាននិយាយអំពីប្រពន្ធរបស់គាត់ ហើយគាត់ពិតជាបែបនោះមែន។ ខ្ញុំវាយប្រហារទៅលើគាត់ពេញមួយប្រកួត។ ពេលមកដល់ផ្ទះវិញ ខ្ញុំពិតជាសោកស្ដាយជាខ្លាំង។ Di Maria ខ្ញុំសុំទោស”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់