បាល់ទាត់អន្តរជាតិ
Barcelona កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធស្លាប Mason Greenwood
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាក្នុងការផ្ទេរខ្សែប្រយុទ្ធ Mason Greenwood របស់ក្លឹបបិសាចក្រហម Manchester United នៅឆ្នាំ 2024 ខាងមុខ។ កីឡាករវ័យ 22 ឆ្នាំរូបនេះ កំពុងត្រូវបានក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលដាក់ឲ្យខ្ចីជើងនៅ Getafe។
ខណៈដែលស្ថានភាពនៅ Old Trafford ស្ថិតភាពមិនល្អប្រសើរនោះ Mason Greenwood កំពុងរះចែងចាំងជាថ្មីម្ដងទៀតក្នុងអាជីពបាល់ទាត់របស់គាត់ក្នុងទឹកដីនៃប្រទេសអេស្ប៉ាញ។ គិតចាប់តាំងពីបានចូលរួមជាមួយ Getafe កាលពីដើមរដូវកាលនេះ គាត់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ហើយ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានរហូតដល់ 3 ដង ក្នុងការបង្ហាញខ្លួនសរុប 13 ប្រកួត។
ស្របពេលជាមួយគ្នានោះ ប្រធានក្លឹប Getafe បានបង្ហាញពីបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ជាកីឡាករពេញសិទ្ធិរបស់ពួកគេនៅឆ្នាំក្រោយ ខណៈដែលក្លឹបពីរផ្សេងទៀតដែលមាន Real Sociedad និង Valencia ក៏ចង់បានគេផងដែរ។
ដោយឡែកថ្មីៗនេះ យោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពរបស់ Mason Greenwood ហើយក្លឹបកាតាឡាន់ក៏បានបញ្ជូនអ្នកសង្កេតការណ៍របស់ពួកគេ ឲ្យទៅមើលពីការបង្ហាញសមត្ថភាពនៅក្នុងការប្រកួតរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់