បាល់ទាត់អន្តរជាតិ
Graham Potter អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់បិសាចក្រហម
អតីតគ្រូបង្វឹករបស់ក្លឹប Brighton និងតោខៀវ Chelsea គឺលោក Graham Potter អាចនឹងមកជំនួសលោក Erik ten Hag ក្នុងតំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United។ យ៉ាងណាមិញ Graham Potter បានទំនេរពីការងារតាំងពីពេលដែលគាត់ត្រូវបាន Chelsea បញ្ចប់តំណែងរបស់គាត់តាំងពីខែមេសា ឆ្នាំ 2023 មក។
ទោះជាយ៉ាងណាក៏ដោយ នៅមុននេះបន្តិចមានសេចក្តីរាយការណ៍មួយបានអះអាងថា លោក Zinedine Zidane ក៏អាចនឹងក្លាយជាបេក្ខភាពដែលអាចជំនួសកន្លែងរបស់លោក Erik ten Hag ដែរ។ ប៉ុន្តែការដែលអាចឲ្យ Zinedine Zidane មកដឹកនាំនៅបិសាចក្រហម ហាក់មានភាពលំបាកបន្តិច ខណៈដែលគ្រូបង្វឹករូបនេះធ្លាប់បានបដិសេធជាមួយក្លឹបធំៗជាច្រើនដងមកហើយ។
បច្ចុប្បន្នតំណែងរបស់លោក Erik ten Hag កំពុងតែឡើងកម្ដៅជាខ្លាំង ស្របពេលដែលថ្មីៗនេះក្រុមរបស់គាត់ ទើបតែបានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ UEFA Champions League និងកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងលីគ។ គេបានដឹងថា កីឡាកររបស់ Man United មានការខឹងសម្បារចំពោះការដឹកនាំរបស់ Erik ten Hag ជាពិសេសគឺករណីដែលគាត់លក់ Cristiano Ronaldo និងដាក់ពិន័យចំពោះ Jadon Sancho។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!