បាល់ទាត់អន្តរជាតិ
Man United កំណត់គោលដៅចង់បាន Kubo មកជំនួសកន្លែងរបស់ Antony
យោងតាមពាក្យចចាមអារ៉ាមចុងក្រោយមួយកាលពីប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា ក្លឹបបិសាចក្រហមកំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធស្លាប Takefusa Kubo ដើម្បីមកជំនួសកន្លែងរបស់ Antony ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ លេងមិនសូវបានល្អឡើយនៅតំបន់ស្លាបស្ដាំរបស់ក្រុម។
ដោយឡែកសម្រាប់អតីតកីឡាករ Real Madrid គឺ Takefusa Kubo ពេលនេះកំពុងក្លាយជាកីឡាករម្នាក់ដ៏លេចធ្លោរប្រចាំទឹកដី La Liga និងជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្លឹប Real Sociedad។ កីឡាករសញ្ជាតិជប៉ុនរូបនេះ បានរ៉ាប់រងទាំងស្រុងនៅតំបន់ប្រយុទ្ធស្លាបរបស់ក្រុម ហើយនៅរដូវកាលនេះគាត់បានរួមចំណែកស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង 6 Assists។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា លោក Erik ten Hag បានចាត់ទុកតំបន់ស្លាបដែល Antony កំពុងកាន់កាប់នោះ ជាតំបន់ដែលស្ទើរ និងគ្មានប្រសិទ្ធិភាពរបស់ក្រុម។ រដូវកាលថ្មីនេះ Antony មិនទាន់បានចូលរួមចំណែកស៊ុតបញ្ចូលទី រឺ Assist ឡើយ ក្នុងការបង្ហាញខ្លួនទាំង 18 លើករបស់ខ្លួន។ គេបានដឹងថា Man United នឹងសុខចិត្តឲ្យ Antony ខ្ចីជើងទៅ Real Sociedad ប្រសិនបើក្លឹបអេស្ប៉ាញមួយនេះព្រមលក់ Takefusa Kubo មកឲ្យពួកគេនៅខែមករាខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa