បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមសម្រេចបាននូវការចុះហត្ថលេខាលើខ្សែការពារកណ្ដាលរបស់ក្លឹប Genoa
យោងតាមរបាយការណ៍ដែលចុះផ្សាយដោយលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងក្លឹប Genoa បានធ្វើការចរចារត្រូវរូវគ្នា ដែលគ្រោងនឹងឈានដល់ចំណុចបញ្ចប់នៃកិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែការពារ Radu Dragusin។
យ៉ាងណាមិញ គេបានដឹងថា សំណើរផ្ទាល់មាត់ជាលើដំបូងពីក្លឹប Tottenham Hotspur គឺមានតម្លៃប្រហែល 23 លានអឺរ៉ូ ខណៈដែលក្លឹប Genoa បានស្នើសុំតម្លៃខ្លួនខ្សែការពាររូបនេះ 30 លានអឺរ៉ូ។ ក្លឹបទាំង 2 នៅតែរក្សាការទាក់ទងជុំវិញលទ្ធភាពនៃការនាំយក Radu Dragusin ទៅទឹកដីអង់គ្លេស ខណៈដែលគ្រូបង្វឹកលោក Postecoglou គឺជាមនុស្សម្នាក់ដែលពេញចិត្ត និងជឿជាក់លើសមត្ថភាពរបស់កីឡាករវ័យ 21 ឆ្នាំរូបនេះផងដែរ។
ខ្សែការពារកណ្ដាល Radu Dragusin គឺជាកីឡាកររបស់ក្រុមជម្រើសជាតិរូម៉ានី និងជាអតីតយុវជនរបស់ក្លឹបសេះបង្កង់ Juventus។ គាត់ទើបតែបានចាកចេញពីក្លឹបយក្ស Juventus កាលពីដើមរដូវកាលនេះទេ ខណៈដែល Genoa បានចំណាយប្រាក់ចុះហត្ថលេខាលើគាត់ប្រហែល 5 លានអឺរ៉ូតែប៉ុណ្ណោះ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!