Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម កំពុង​ពិចារណា​ចង់​ខ្ចី​ជើង​ខ្សែប្រយុទ្ធ Choupo-Moting

Published

on

ក្លឹប​​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​នាំ​យក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នា​ខែ​មករា​នេះ។ មាន​ពាក្យ​ចចាម​អារ៉ាម​បាន​អះអាង​ថា ក្លឹប​បិសាចក្រហម​អាច​នឹង​ខ្ចី​ជើង​កីឡាករ​ម្នាក់​ក្នុង​ចំណោម Timo Werner រឺ Eric-Maxim Choupo-Moting។

យ៉ាង​ណា​មិញ បច្ចុប្បន្ន​ការ​ខ្វះខាត​ខ្សែ​ប្រយុទ្ធ​ដែល​មាន​គុណភាព​ស៊ុត​បញ្ចូលទី បាន​​ក្លាយ​ជា​បញ្ហា​សម្រាប់​ក្រុម​របស់​លោក Erik ten Hag។ ក្នុង​ចំណោម​ក្រុម​​ជា​ច្រើន​នៅ Premier League មាន​តែ​ក្រុម​បាត​តារាង Burnley និង Sheffield United ប៉ុណ្ណោះ ដែល​មាន​ស្ថិតិ​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​តិច​ជាង​ពួក​គេ។

បន្ទាប់​ពី​មើល​ឃើញ​ចំណុច​ខ្វះខាត​នេះ​របាយការណ៍​ពី The Athletic បាន​អះអាង​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​កំពុង​លូកដៃ​ចូល​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ។ ខ្សែប្រយុទ្ធ Timo Werner និង Choupo-Moting បាន​ស្ថិត​នៅ​លើ​រ៉ាដា​របស់​ក្លឹប​យក្ស​របស់​អង់គ្លេស ដោយ​ពួក​គេ​ចង់​​ខ្ចីជើង កីឡាករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង 2។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២