បាល់ទាត់អន្តរជាតិ
កីឡាករបាល់ទាត់ល្អបំផុតទាំង 5 រូប នាពេលបច្ចុប្បន្ន ដែលមានដើមកំណើតមកពីតំបន់អាស៊ី
កីឡាករបាល់ទាត់ដែលប្រសូត្រចេញពីតំបន់អាស៊ី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកីឡាបាល់ទាត់នៅទូទាំងពិភពលោក។ បច្ចុប្បន្នមានកីឡាករបាល់ទាត់អាស៊ីកាន់តែច្រើនឡើងត្រូវបានចុះហត្ថលេខាលេងជាមួយក្លឹបកំពូលៗនៅតំបន់អឺរ៉ុប និងនៅលីគប្រទេសផ្សេងៗជាច្រើនទៀត។ ថ្ងៃនេះក្រុមការងារយើង នឹងលើកយកកីឡាករអាស៊ីទាំង 5 រូបដែលមានទម្រង់លេងល្អបំផុត និងកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងជាមួយក្លឹបធំៗជាច្រើននៅប៉ែកអឺរ៉ុប។
5. ខ្សែការពារ Takehiro Tomiyasu
ជាកីឡាករសញ្ជាតិជប៉ុន ដែលមានវ័យ 25 ឆ្នាំ និងកំពុងប្រកបអាជីពក្នុងទឹកដីនៃប្រទេសអង់គ្លេសជាមួយក្លឹបកាំភ្លើងធំ Arsenal។ ខ្សែការពារស្លាបរូបនេះ បានចុះហត្ថលេខាជាមួយ Arsenal កាលពីចុងឆ្នាំ 2021។
4. Hwang Hee-Chan
កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះ គឺជាមិត្តរួមសញ្ជាតិជាមួយ Son Heung-min និងកំពុងប្រកបអាជីពជាមួយក្លឹប Wolverhampton ក្នុងលីគកំពូលនៃប្រទេសអង់គ្លេស។ Hwang Hee-Chan ជាខ្សែប្រយុទ្ធកណ្ដាលដ៏សំខាន់តែមួយគត់នៃក្លឹបបច្ចុប្បន្នរបស់គាត់។
3. Mehdi Taremi
ជាកីឡាករសញ្ជាតិអ៊ីរ៉ង់តែម្នាក់គត់ដែលកំពុងប្រកបអាជីពនៅលីគកំពូលនៃប្រទេសព័រទុយហ្គាល់ Primeira Liga។ កីឡាករវ័យ 31 រូបនេះ គឺជាខ្សែប្រយុទ្ធកណ្ដាលដ៏សំខាន់របស់ក្លឹប FC Porto ដោយគាត់បានលេងឲ្យក្លឹបមួយនេះតាំងពីឆ្នាំ 2020 មកម្ល៉េះ។
2. Kaoru Mitoma
ជាកីឡាករសញ្ជាតិជប៉ុន ជំនាន់ក្រោយដ៏ល្អបំផុត ដែលកំពុងរះចែងចាំងក្នុងទឹកដីនៃលីគកំពូលរបស់អង់គ្លេស។ Kaoru Mitoma គឺជាខ្សែប្រយុទ្ធស្លាបដែលលេងឲ្យក្លឹប Brighton និងកំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន។ កីឡាករវ័យ 26 ឆ្នាំរូបនេះ បានឡើងតម្លៃខ្លួនរហូតដល់ 50 លានអឺរ៉ូហើយ នាពេលបច្ចុប្បន្ន (បើផ្អែកតាម Transfermarkt)។
1. Son Heung-min
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូងរូបនេះ គឺជាកាពីតែនក្រុមដ៏ល្អបំផុតរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ គាត់ជាកីឡាករដ៏ល្អម្នាក់ ក្នុងចំណោមកីឡាករកំពូលៗមួយចំនួនទៀតរបស់លីគកំពូលនៃប្រទេសអង់គ្លេស។ ក្នុងរដូវកាល 2021-2022 គាត់ និង Mohamed Salah បានឈ្នះពានរង្វាន់ស្បែកជើងមាសរបស់ Premier League ដោយស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុងមួយរដូវកាល ហើយក៏បានក្លាយជាកីឡាករអាស៊ីដំបូងគេដែលឈ្នះវាផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!