បាល់ទាត់អន្តរជាតិ
Unai Emery ឈ្នះពានជាគ្រូបង្វឹកឆ្នើម ប្រចាំខែឆ្នូ ឆ្នាំ 2023
គ្រូបង្វឹករបស់ក្លឹប Aston Villa លោក Unai Emery ត្រូវបានតែងតាំងជាគ្រូបង្វឹកល្អបំផុតនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League (EPL) សម្រាប់ខែធ្នូ ឆ្នាំ 2023 ដោយការឈ្នះនេះគាត់បានវ៉ាដាច់ពិន្ទុរបស់បេក្ខភាពគ្រូបង្វឹក 3 នាក់ផ្សេងទៀតដូចជា លោក David Moyes (West Ham), Andoni Iraola (Bournemouth) និង Jurgen Klopp (Liverpool)។
គួររំលឹកផងដែរថា គ្រូបង្វឹកវ័យ 52 ឆ្នាំលោក Unai Emery បានចូលមកដឹកនាំ Aston Villa កាលពីថ្ងៃទី 24 ខែតុលា ឆ្នាំ 2022 និងជាអ្នកជំនួសតំណែងរបស់លោក Steven Gerrard ដោយគាត់សុខចិត្តចាកចេញពី Villarreal ដែលជាក្លឹបធំមួយដែររបស់អេស្ប៉ាញ។ គ្រូបង្វឹកឆ្នើមរូបនេះ ក៏ធ្លាប់មានអាជីពជាគ្រូបង្វឹកដែលដឹកនាំក្រុមដូចជា Almeria, Valencia, Sevilla, Arsenal និង Paris Saint-Germain ផងដែរ។
ស្របពេលដែលការដឹកនាំរបស់លោក Unai Emery កំពុងមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់នោះ បន្ទាប់ពីការប្រកួតចំនួន 20 ដង នៃរដូវកាល 2023/2024 ពួកគេរកបាន 42 ពិន្ទុ ហើយកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាងលីគ ដែលមាន 3 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង (Liverpool)។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!