បាល់ទាត់អន្តរជាតិ
CR7 ប្រាប់ឈ្មោះក្លឹប 3 ដែលខ្លួនគិតថា កំពុងមានភាគរយខ្ពស់ក្នុងការឈ្នះពាន UCL រដូវកាលនេះ
តារាឆ្នើម Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr និងក្រុមជម្រើសជាតិព័រទុយហ្គាល់ បានលើកយកឈ្មោះក្រុមដែលកំពុងមានភាគរយខ្ពស់ក្នុងការជោគជ័យនៃដំណើរផ្សងព្រេង សម្រាប់ព្រឹត្តិការណ៍ UEFA Champions League នៅរដូវកាលនេះ។
យ៉ាងណាមិញ Cristiano Ronaldo ដែលត្រូវបានគេដាក់រហ័ស្សនាមថា Mr.UCL និងធ្លាប់បានឈ្នះពានរង្វាន់ UCL ចំនួន 5 ដងនោះ បានលើកយកឈ្មោះក្រុមខ្លាំងចំនួន 3 ដែលគាត់គិតថា នឹងឈ្នះពានដ៏អស្ចារ្យក្នុងឆ្នាំនេះគឺ Man City, Real Madrid និង Bayern Munich។
នៅមុននេះបន្តិច មានសេចក្តីរាយការណ៍មួយបានអះអាងថា ក្លឹប Girona ដែលកំពុងកាន់កាប់តំណែងកំពូលតារាងនៅ La Liga នឹងមិនអាចលេងក្នុងក្របខណ្ឌ UCL នៅរដូវកាលក្រោយបានទេ បើទោះបីជារដូវកាលនេះពួកគេបញ្ចប់ទៅដោយចំណាត់ថ្នាក់ក្នុងចំណោមក្រុមកំពូលតារាងទាំង 4 ក៏ដោយ ព្រោះដោយសារតែ Girona មានម្ចាស់ភាគហ៊ុនពីក្លឹប Manchester City។ ដូច្នេះក្នុងចំណោមក្លឹបទាំង 2 នឹងមិនអាចលេងក្នុងក្របខណ្ឌជាមួយគ្នាបានឡើយ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa