Connect with us

បាល់ទាត់អន្តរជាតិ

CR7 ប្រាប់​ឈ្មោះ​ក្លឹប 3 ដែល​ខ្លួន​គិត​ថា កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះពាន UCL រដូវកាល​នេះ

Published

on

តារា​ឆ្នើម Cristiano Ronaldo ដែល​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប​អារ៉ាប៊ីសាអូឌីត Al-Nassr និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​លើក​យក​ឈ្មោះ​ក្រុម​ដែល​កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ជោគជ័យ​នៃ​​ដំណើរ​ផ្សង​ព្រេង សម្រាប់​​ព្រឹត្តិ​ការណ៍ UEFA Champions League នៅ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Cristiano Ronaldo ដែល​ត្រូវ​បាន​គេ​ដាក់​រហ័ស្សនាម​ថា Mr.UCL និង​ធ្លាប់​បាន​ឈ្នះពាន​រង្វាន់ UCL ចំនួន 5 ដង​នោះ បាន​លើក​យក​ឈ្មោះ​ក្រុម​ខ្លាំង​ចំនួន 3 ដែល​គាត់​គិត​ថា នឹង​ឈ្នះពាន​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ​នេះ​គឺ Man City, Real Madrid និង Bayern Munich។

នៅ​មុន​នេះ​បន្តិច មាន​សេចក្តីរាយ​ការណ៍​មួយ​បាន​អះអាង​ថា ក្លឹប Girona ដែល​កំពុង​កាន់កាប់​តំណែង​កំពូល​តារាង​នៅ La Liga នឹង​មិន​អាច​លេង​ក្នុង​ក្របខណ្ឌ UCL នៅ​រដូវកាល​ក្រោយ​បាន​ទេ បើ​ទោះ​បី​ជា​រដូវកាល​នេះ​ពួក​គេ​បញ្ចប់​ទៅ​ដោយ​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ក្រុម​កំពូល​តារាង​ទាំង 4 ក៏​ដោយ ព្រោះ​ដោយ​សារ​តែ Girona មាន​ម្ចាស់ភាគ​ហ៊ុន​ពី​ក្លឹប Manchester City។ ដូច្នេះ​ក្នុង​ចំណោម​ក្លឹប​ទាំង 2 នឹង​មិន​អាច​លេង​ក្នុង​ក្របខណ្ឌ​ជា​មួយ​គ្នា​បាន​ឡើយ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២