បាល់ទាត់អន្តរជាតិ
Messi និង Di Maria គ្រោងចូលរួមលេងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ 2024
យោងតាម DSports បានរាយការណ៍ថា ម្ចាស់ពានរង្វាន់ Ballon d’Or 8 សម័យកាល Lionel Messi គ្រោងនឹងលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ 2024 ដែលធ្វើឡើងនៅទីក្រុងប៉ារីស។
ក្រៅពី Lionel Messi ខ្សែប្រយុទ្ធស្លាប Angel di Maria ដែលគ្រោងនឹងបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិនៅឆ្នាំនេះ ក៏គ្រោងនឹងចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាអូឡាំពិក 2024 ដែរ។ យ៉ាងណាមិញ លោក Javier Mascherano ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-22 អាហ្សង់ទីន បានបញ្ចេញមតិយោបល់ទាក់ទងនឹងរឿងនេះដែរថា៖ “Messi និង Di Maria ទទួលបានសិទ្ធិក្នុងការជ្រើសរើស, ប្រសិនបើពួកគេចង់លេងនៅក្នុងការប្រកួតកីឡាអូឡាំពិកពួកគេអាចធ្វើដូច្នេះបាន”។
គួរដឹងផងដែរថា យោងតាមបទប្បញ្ញត្តិនៃការប្រកួតអូឡាំពិកផ្នែកកីឡាបាល់ទាត់ មានតែកីឡាករ 3 នាក់ប៉ុណ្ណោះ ដែលមានអាយុលើសពី 23 ឆ្នាំ នៅក្នុងក្រុមជម្រើសជាតិនីមួយៗ។ កីឡាអូឡាំពិកដែលរៀបចំឡើងនៅទីក្រុងប៉ារីស នឹងប្រព្រឹត្តទៅដោយចាប់ពីថ្ងៃទី 26 ខែកក្កដា ដល់ថ្ងៃទី 11 ខែសីហា។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត