បាល់ទាត់អន្តរជាតិ
Newcastle កំណត់គោលដៅផ្ទេរខ្សែប្រយុទ្ធឆ្នើមមួយរូប ដើម្បីមកជំនួស Miguel Almiron
ក្លឹប Newcastle United បានកំណត់យកខ្សែប្រយុទ្ធរបស់ក្លឹប Nottingham Forest គឺកីឡាករ Morgan Gibbs-White ជាកីឡាករដែលពួកគេចង់បាននៅខែមករានេះ ដើម្បីមកជំនួសតំណែងរបស់ Miguel Almiron។ យ៉ាងណាមិញ Almiron អាចចាត់ទុកជាកីឡាករចាស់វស្សាមួយរូបរបស់ Newcastle ផងដែរ ដោយគាត់បានចំណាយពេលនៅទីនោះរយៈពេល 5 ឆ្នាំ។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប៉ារ៉ាហ្គាយ Miguel Almiron បានបង្ហាញខ្លួនសរុប 195 ប្រកួតឲ្យ Newcastle ដោយស៊ុតបញ្ចូលទីបាន 30 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 11 ដង ហើយគាត់ក៏ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមមួយរូបរបស់ក្លឹប Newcastle United ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ 29 ឆ្នាំរូបនេះអាចនឹងចាកចេញទៅមជ្ឈឹមបូព៌ានាពេលឆាប់ៗខាងមុខ ខណៈដែលក្លឹប Al Shabab របស់ Saudi Pro League បានឈានដល់កិច្ចព្រមព្រៀងជាមួយ Newcastle ដើម្បីចុះហត្ថលេខាលើ Miguel Almiron រួចហើយ។
ដោយឡែក ខណៈដែលឱកាសនៃការលក់ Almiron កំពុងមានភាគរយខ្ពស់នោះ របាយការណ៍ចុងក្រោយមួយបានអះអាងថា Newcastle កំពុងចាប់អារម្មណ៍ និងត្រៀមចរចាផ្ទេរខ្សែប្រយុទ្ធ Gibbs-White ដើម្បីមកជំនួនកន្លែងរបស់ Almiron។ កីឡាករអង់គ្លេសរូបនេះ ស្ថិតនៅក្រោមកុងត្រាជាមួយ Nottingham Forest រហូតដល់រដូវក្តៅឆ្នាំ 2027 ហើយគាត់ក៏អាចមានតម្លៃផ្ទេរថ្លៃគួរសមផងដែរ ព្រោះពេល Nottingham Forest ទិញគាត់មក មានតម្លៃខ្ទង់ 25 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!