បាល់ទាត់អន្តរជាតិ
Messi ពិសារអាហារពេលល្ងាចជាមួយតារាល្បីឈ្មោះ Sofia Vergara
តារាស្រីល្បីឈ្មោះរបស់ Netflix គឺអ្នកនាង Sofia Vergara បានរៀបចំពិសារអាហារពេលល្ងាចមួយជាមួយ Lionel Messi និងតារាឆ្នើមៗផ្សេងទៀតមកពី Inter Miami។ នៅលើគណនី Instagram របស់នាង តារាស្រីវ័យ 51 រូបនេះបានបង្ហោះរូបថតជាមួយកីឡាករអាហ្សង់ទីន Lionel Messi, ខ្សែការពារ Jordi Alba, ខ្សែបម្រើ Sergio Busquets និងខ្សែប្រយុទ្ធ Luis Suarez។
លើសពីនេះទៀត ភរិយារបស់ Messi គឺអ្នកនាង Antonella Roccuzzo ក៏មានវត្តមាននៅទីនោះផងដែរ។ Sofia Vergara គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូតជនជាតិកូឡុំប៊ីកាត់អាមេរិក។ នាងបានដើរតួឯក ក្នុងរឿងភាគទូរទស្សន៍ “Modern Family” និងជាប់ឈ្មោះក្នុងបេក្ខភាពឈ្នះ Golden Globe ចំនួន 4 ដង និងតែងតាំង Primetime Emmy ចំនួន 7 ដងផងដែរ។
ក្នុងឆ្នាំ 2014 អ្នកនាង Sofia Vergara ត្រូវបានជាប់ចំណាត់ថ្នាក់ទី 32 របស់ទស្សនាវដ្ដី Forbes ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកនៅក្នុងឧស្សាហកម្មម៉ូដ។
ប្រភព: Dailysports