បាល់ទាត់អន្តរជាតិ
Matthijs de Ligt ត្រៀមបន្តកុងត្រាថ្មីជាមួយក្លឹបសេះបង្កង់ Juventus
កីឡាករវ័យ 22 ឆ្នាំ Matthijs de Ligt កំពុងខិតជិតដល់ការចុះហត្ថលេខាបន្តកុងត្រាថ្មីបន្ថែម 2 ឆ្នាំទៀត លើកុងត្រាបច្ចុប្បន្នរបស់គាត់ដែលផុតកំណត់នៅឆ្នាំ 2024។ ដូច្នេះការបន្ថែមពីរឆ្នាំទៀត នោះកុងត្រារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2026។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Matthijs de Ligt ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹប Juventus ដើម្បីចូលរួមជាមួយ Manchester United និង Chelsea។ នេះអាចជាហេតុផលមួយដែលក្លឹបសេះបង្កង់ Juventus ព្យាយាមបន្ថែមកុងត្រាថ្មី ដើម្បីចងជើងខ្សែការពារសញ្ជាតិហូឡង់រូបនេះមិនឲ្យចាកចេញ។ លើសពីនេះទៅទៀត របាយការណ៍ពី Sky Sport Italia ធ្លាប់បានលើកឡើងថា Juventus មិនដែលមានគំនិតចង់លក់ Matthijs de Ligt ទៅឲ្យក្លឹបណាឡើយ។
ខ្សែការពារ Matthijs de Ligt ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើលក្ខខណ្ឌកុងត្រាថ្មីរយៈពេលពីរឆ្នាំបន្ថែមទៀតជាមួយ Juventus។
គួររំលឹកផងដែរថា De Ligt គឺជាអតីតកីឡាករដែលកើតចេញពីយុវជនរបស់ក្លឹប Ajax ហើយត្រូវបានចូលលេងឈុតធំនៅឆ្នាំ 2017។ ក្រោយមកទៀត ភាពលេចធ្លោរខ្លាំងរបស់ខ្សែការពាររូបនេះនៅ UEFA Champions League កាលពីឆ្នាំ 2019 បានធ្វើឲ្យ Juventus សម្រេចចិត្តចុះកុងត្រាផ្ទេរនាំយកគាត់ពីក្លឹប Ajax នៅឆ្នាំនោះតែម្ដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo