បាល់ទាត់អន្តរជាតិ
មាន់ខ្នាយមាស Tottenham ត្រៀមនាំយក Paulo Dybala និង Josko Gvardiol
អ្នកចាត់ការទូទៅរបស់ក្លឹបមាន់ខ្នាយមាសលោក Antonio Conte មានទំនុកចិត្តថា ក្រុមរបស់គាត់នឹងមានកៅអីលេង UEFA Champions League នៅរដូវកាលក្រោយ ព្រោះពួកគេត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះ។ លើសពីនេះទៅទៀត ពួកគេកំពុងត្រៀមខ្លួនសម្រាប់ការផ្ទេរ Paulo Dybala និង Josko Gvardiol ផងដែរ។
យ៉ាងណាមិញ មិត្តភក្ដិជិតស្និទ្ធរបស់ Dybala គឺខ្សែបម្រើ Paul Pogba បានបង្ហើបថា មិត្តរបស់គាត់អាចនឹងចូលរួមជាមួយក្លឹប Arsenal, Chelsea រឺ Tottenham ព្រោះក្លឹបទាំងនេះកំពុងក្លាយជាគោលដៅសម្រាប់ Paulo Dybala។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធ Paulo Dybala បានចាកចេញពី Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះបានផុតកុងត្រាជាមួយក្លឹប បន្ទាប់ពីបានចំណាយពេល 7 ឆ្នាំនៅទីក្រុង Turin។
ដោយឡែក Tottenham Hotspur ក៏ចង់បានខ្សែការពារ Josko Gvardiol ដែលបច្ចុប្បន្នកំពុងលេងនៅ RB Leipzig ផងដែរ។ Josko Gvardiol នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នដល់ឆ្នាំ 2026 ហើយតម្លៃផ្ដាច់កុងត្រាសម្រាប់កីឡាកររូបនេះ ប្រហែលជា 30 លានផោន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo