បាល់ទាត់អន្តរជាតិ
David de Gea បដិសេធមិនចូលរួមជាមួយក្លឹប Nottingham Forest
គេបានមើលឃើញថា ក្លឹប Nottingham Forest បានបាត់បង់ជំនឿចិត្តទាំងស្រុងលើអ្នកចាំទីរបស់ពួកគេគឺកីឡាករ Matt Turner និង Odysseas Vlachodimos។ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវរងារដើមឆ្នាំនេះ ក្លឹបបានព្យាយាមស្វែងរកអ្នកចាំទីចំណូលថ្មីម្នាក់ដែលអាចបំពេញចំណុចខ្វះខាតរបស់ក្រុមបាន។
យោងតាមសេចក្ដីរាយការណ៍ពី The Athletic បានឲ្យដឹងថា ក្លឹប Nottingham Forest បានព្យាយាមទាក់ទងចង់បានអតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ David de Gea ដែលជាកីឡាករមិនមានក្លឹបលេងជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីគាត់បានចាកចេញពី Old Trafford។
ដំបូងឡើយ Nottingham Forest បានស្នើសុំកិច្ចព្រមព្រៀងរយៈពេលខ្លីដល់ David de Gea ដើម្បីជាផលប្រយោជន៍សម្រាប់ភាគីទាំងសងខាងរវាងក្លឹប និងកីឡាករ។ ពួកគេពិតជាពេញចិត្តខ្លាំងនូវទេពកោសល្យរបស់ De Gea ដោយគេជាអ្នកចាំទីដ៏មានបទពិសោធន៍ច្រើនបំផុតមួយរូប។
ទោះជាយ៉ាងណាក៏ដោយអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានបដិសេធសំណើរដែលបានផ្ដល់ដោយ Nottingham Forest។ ជាលទ្ធផលក្លឹបរបស់អង់គ្លេសមួយនេះក៏បានសម្រេចចិត្តបង្វែរគោលដៅរបស់ខ្លួន ដោយចុះហត្ថលេខាបានសម្រេចជាមួយអ្នកចាំទី Matz Sels របស់ក្លឹប Strasbourg។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur