Connect with us

បាល់ទាត់អន្តរជាតិ

David de Gea បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹប Nottingham Forest

Published

on

គេ​បាន​មើល​ឃើញ​ថា ក្លឹប Nottingham Forest បាន​បាត់បង់​ជំនឿ​ចិត្ត​ទាំង​ស្រុង​លើ​អ្នកចាំទី​របស់​ពួក​គេ​គឺ​កីឡាករ Matt Turner និង Odysseas Vlachodimos។ ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវរងារ​ដើម​ឆ្នាំ​នេះ ក្លឹប​បាន​ព្យាយាម​ស្វែងរកអ្នក​ចាំទី​ចំណូល​ថ្មី​ម្នាក់​ដែល​អាច​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​បាន។

យោងតាម​សេចក្ដី​រាយការណ៍​ពី The Athletic បាន​ឲ្យ​ដឹង​ថា ក្លឹប Nottingham Forest បាន​ព្យាយាម​ទាក់ទង​ចង់​បាន​អតីត​អ្នកចាំទី​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ David de Gea ដែល​ជា​កីឡាករ​មិន​មាន​ក្លឹប​លេង​ជាង​កន្លះ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ពី Old Trafford។

ដំបូង​ឡើយ Nottingham Forest បាន​​ស្នើ​​សុំ​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​ខ្លី​ដល់ David de Gea ដើម្បី​ជា​​ផល​ប្រយោជន៍​សម្រាប់​ភាគី​ទាំង​សងខាង​រវាង​ក្លឹប និង​កីឡាករ។ ពួក​គេ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​នូវ​ទេពកោសល្យ​របស់ De Gea ដោយ​គេ​ជា​អ្នកចាំទី​ដ៏​មាន​បទពិសោធន៍​ច្រើន​បំផុត​មួយ​រូប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បដិសេធ​សំណើរ​ដែល​បាន​ផ្ដល់​ដោយ Nottingham Forest។ ជា​លទ្ធផល​ក្លឹប​របស់​អង់គ្លេស​មួយ​នេះ​ក៏​បាន​សម្រេច​ចិត្ត​បង្វែរ​គោលដៅ​របស់​ខ្លួន ដោយ​ចុះ​ហត្ថលេខា​បាន​សម្រេច​ជាមួយ​អ្នកចាំទី Matz Sels របស់​ក្លឹប Strasbourg។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២