Connect with us

បាល់ទាត់អន្តរជាតិ

អង្គរក្ស​ផ្ទាល់​ខ្លួន​របស់ Messi ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ហុងកុង

Published

on

អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​ខ្សែប្រយុទ្ធ​ក្លឹប Inter Miami គឺ​កីឡាករ​ឆ្នើម Lionel Messi ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ឧប្បត្តិហេតុ​តូច​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ហុងកុង។ យ៉ាង​ណា​មិញ Messi បាន​ទៅ​ដល់​ហុងកុង​ហើយ ដើម្បី​ត្រៀម​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​ទល់​នឹង All-Star របស់​លីគ​ហុងកុង។

បន្ទាប់​ពី Lionel Messi បាន​ទៅ​ដល់​ទឹកដី​ហុងកុង អ្នក​តំណាង​នៃ​កង​សន្តិសុខ​របស់​ប្រទេស​នោះ​បាន​ចូល​ទៅ​ជិត Messi ដោយ​ពួក​គេ​ព្យាយាម​តាម​ការពារ​កីឡាករ​អាហ្សង់ទីន​រូប​នេះ កុំ​ឲ្យ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។ យ៉ាង​ណា​ពេល​នោះ អង្គរក្ស​ផ្ទាល់​ខ្លួន​របស់ Lionel Messi បានរុញ​សន្តិ​សុខ​ចេញ ដើម្បី​ឲ្យ Messi អាច​ដើរ​ទៅ​មុខ​ទៀត​បាន។

ជា​លទ្ធផល​នេះ​ហេតុការណ៍​នេះ អង្គរក្ស​របស់ Messi ត្រូវ​បាន​កងសន្តិសុខ​ហុងកុង​ចាប់​ខ្លួន ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​កើត​រឿង​ហេតុ​អ្វី​ធំ​ដុំ​ឡើយ ខណៈ​ដែល​បុរស​រូប​នោះ​ក៏​គ្មាន​ចេតនា​អ្វី​ក្រៅ​ពី​ការ​តាម​ការពារ​មេ​របស់​ខ្លួន​គឺ Lionel Messi ដែរ។ គួរ​ដឹង​ផង​ដែរ​ថា Messi ចាប់​ផ្ដើម​មាន​អង្គរក្ស​ផ្ទាល់​ខ្លួនចាប់​តាំង​ពី​គាត់​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter Miami ហើយ​អង្គ​រក្ស​រូប​នោះ​ត្រូវ​បាន​ជួល​ដោយ​ប្រធាន​ក្លឹប​លោក David Beckham។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២