បាល់ទាត់អន្តរជាតិ
Dembele និយាយអំពីការលំបាក អំឡុងពេលគាត់លេងនៅ Barcelona
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹបយក្សបារាំង Paris Saint-Germain បាននិយាយអំពីការលំបាករបស់គាត់អំឡុងពេលលេងឲ្យក្លឹបអ្នកមានបុណ្យ Barcelona។ យ៉ាងណាមិញ Dembele គឺជាអតីតកីឡាករដ៏សំខាន់មួយរូបរបស់ក្លឹបយក្សកាតាឡាន់ ដែលបានចាកចេញទៅ PSG កាលពីដើមរដូវកាលកន្លងទៅ។
កីឡាករជំនាញអូសបាល់ដ៏ល្អរូបនេះ បានលេងឲ្យក្លឹប Barcelona ពីឆ្នាំ 2017 ដល់ឆ្នាំ 2023 ដោយបានឈ្នះពាន La Liga ចំនួន 3 ដង។ ទោះជាយ៉ាងណា ក្នុងរយៈពេលដែលរស់នៅក្នុងទ្រនំជាមួយក្លឹបយក្សអេស្ប៉ាញនោះ គាត់បានជួបប្រទះនឹងវិបត្តិដ៏ធំនៅលើទីលាន គឺរបួស។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Le Parisien កាលពីពេលថ្មីៗនេះ Dembele បាននិយាយថា៖ “វាជាការពិតដែលខ្ញុំបានរងការលំបាកជាច្រើននៅទីនោះ (Barcelona)។ ខ្ញុំមានពេលវេលាដ៏លំបាក ដែលខ្ញុំត្រូវតែទទួលស្គាល់។ ហើយបន្ទាប់មកបន្តិចម្ដងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្វីៗបានប្រសើរឡើង។ វាគឺជាការវិវត្តន៍នៃឡូជីខលរបស់កីឡាករអាជីពវ័យក្មេង។ នៅរយៈពេល 2 ឆ្នាំចុងក្រោយនេះ ខ្ញុំបានជួលគ្រូបង្ហាត់កាយសម្បទា។ វត្តមានរបស់គ្រូបង្ហាត់ម្នាក់នោះ បានផ្លាស់ប្តូររឿងជាច្រើននៅក្នុងអាជីព និងក្នុងជីវិតរបស់ខ្ញុំ”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024