Connect with us

បាល់ទាត់អន្តរជាតិ

Dembele និយាយ​អំពី​ការ​លំបាក អំឡុង​ពេល​គាត់​លេង​នៅ Barcelona

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែប្រយុទ្ធ Ousmane Dembele របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​និយាយ​អំពី​ការ​លំបាក​របស់​គាត់​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។ យ៉ាង​ណា​មិញ Dembele គឺ​ជា​អតីត​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប​យក្ស​កាតាឡាន់ ដែល​បាន​ចាកចេញ​ទៅ PSG កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។

កីឡាករ​ជំនាញ​អូស​បាល់​ដ៏​ល្អ​រូប​នេះ បាន​លេង​ឲ្យ​ក្លឹប Barcelona ពី​ឆ្នាំ 2017 ដល់​ឆ្នាំ 2023 ដោយ​បាន​ឈ្នះពាន La Liga ចំនួន 3 ដង។ ទោះ​ជា​យ៉ាង​ណា ក្នុង​រយៈពេល​ដែល​រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​នោះ គាត់​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​ដ៏​ធំ​នៅ​លើ​ទីលាន គឺ​របួស។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Le Parisien កាល​ពី​ពេល​ថ្មីៗ​នេះ Dembele បាន​និយាយ​ថា៖ “វាជា​ការ​ពិត​ដែល​ខ្ញុំ​បាន​រង​ការ​លំបាក​ជា​ច្រើន​នៅ​ទីនោះ (Barcelona)។ ខ្ញុំ​មាន​ពេល​វេលា​ដ៏​លំបាក ដែល​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់។ ហើយ​បន្ទាប់​មក​បន្តិច​ម្ដងៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្វីៗ​បាន​ប្រសើរ​ឡើង។ វា​គឺ​ជា​ការ​វិវត្តន៍​នៃ​ឡូជី​ខល​របស់​កីឡាករ​អាជីព​វ័យ​ក្មេង។ នៅ​រយៈពេល 2 ឆ្នាំ​​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​ជួល​គ្រូ​បង្ហាត់​កាយសម្បទា។ វត្តមាន​របស់​គ្រូ​បង្ហាត់​ម្នាក់​នោះ បាន​ផ្លាស់​ប្តូរ​រឿង​ជា​ច្រើន​នៅ​ក្នុង​អាជីព និង​ក្នុង​ជីវិត​របស់​ខ្ញុំ”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២