បាល់ទាត់អន្តរជាតិ
Wilfried Zaha អាចនឹងត្រឡប់មកទឹកដីអង់គ្លេសវិញ នៅរដូវកាលក្រោយ
អតីតកីឡាកររបស់ក្លឹប Crystal Palace គឺខ្សែប្រយុទ្ធ Wilfried Zaha ដែលបច្ចុប្បន្នលេងនៅប្រទេសទួរគី អាចនឹងមានឱកាសត្រឡប់មក Premier League វិញនៅរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ (បើយោងតាមសេចក្ដីរាយការណ៍ដែលបានចេញផ្សាយដោយ TalkSport)។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Galatasaray ត្រៀមនឹងត្រឡប់មកទឹកដីអង់គ្លេសវិញ ដោយសារមានក្លឹប 2 គឺ West Ham និង Aston Villa កំពុងដាក់ការចាប់អារម្មណ៍លើគាត់។ កីឡាករសញ្ជាតិកូតឌីវ័ររូបនេះធ្លាប់មានបទពិសោធន៍ដ៏ជោគជាំផងដែរនៅក្នុងអាជីពបាល់ទាត់របស់ Premier League ដោយគាត់បានលេងរហូតដល់ 458 ប្រកួត ពេលជាកីឡាកររបស់ Crystal Palace។
គួររំលឹកផងដែរថា Wilfried Zaha បានចូលរួមជាមួយ Galatasaray ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ដោយបានបដិសេធមិនបន្តកុងត្រាជាមួយ Crystal Palace។ ក្នុងរដូវកាលនេះ Zaha រកបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង ក្នុងការបង្ហាញខ្លួន 31 ប្រកួតឲ្យ Galatasaray។ យោងតាម Transfermarkt តម្លៃខ្លួនតាមការប៉ាន់ស្មានរបស់គាត់គឺមានតម្លៃ 17 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa