Connect with us

បាល់ទាត់អន្តរជាតិ

Wilfried Zaha អាច​នឹង​ត្រឡប់​មក​ទឹកដី​អង់គ្លេស​វិញ នៅ​រដូវកាល​ក្រោយ

Published

on

អតីត​កីឡាករ​របស់​ក្លឹប Crystal Palace គឺ​ខ្សែប្រយុទ្ធ Wilfried Zaha ដែល​បច្ចុប្បន្ន​លេង​នៅ​ប្រទេស​ទួរគី អាច​នឹង​មាន​ឱកាស​ត្រឡប់​មក Premier League វិញ​នៅ​រដូវក្តៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ (បើ​យោងតាម​សេចក្ដី​រាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ដោយ TalkSport)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Galatasaray ត្រៀម​នឹង​ត្រឡប់​មក​ទឹកដី​អង់គ្លេស​វិញ ដោយ​សារ​មាន​ក្លឹប 2 គឺ West Ham និង Aston Villa កំពុង​ដាក់​ការ​ចាប់​អារម្មណ៍​លើ​គាត់។ កីឡាករ​សញ្ជាតិ​កូតឌីវ័រ​រូប​នេះ​ធ្លាប់​មាន​បទពិសោធន៍​ដ៏​ជោគជាំ​ផង​ដែរ​នៅ​ក្នុង​អាជីព​បាល់ទាត់​របស់ Premier League ដោយ​គាត់​បាន​លេង​រហូត​ដល់ 458 ប្រកួត ពេល​ជា​កីឡាករ​របស់ Crystal Palace។

គួរ​រំលឹក​ផង​ដែរ​ថា Wilfried Zaha បាន​ចូលរួម​ជាមួយ Galatasaray ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ដោយ​បាន​បដិសេធ​មិន​បន្ត​កុងត្រា​ជាមួយ Crystal Palace។ ក្នុង​រដូវកាល​នេះ Zaha រក​បាន 10 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 5 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 31 ប្រកួត​ឲ្យ Galatasaray។ យោង​តាម Transfermarkt តម្លៃ​ខ្លួន​តាម​ការ​ប៉ាន់ស្មាន​របស់​គាត់​គឺ​មាន​តម្លៃ 17 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២