បាល់ទាត់អន្តរជាតិ
Wilfried Zaha បដិសេធមិនព្រមទៅលេងនៅលីគអារ៉ាប់ជាមួយ Cristiano Ronaldo

ខ្សែប្រយុទ្ធស្លាបដែលមានភាពលេចធ្លោរមួយរូបនៅក្នុងក្របខ័ណ្ឌ Premier League គឺកីឡាករ Wilfred Zaha ត្រូវបានគេរាយការណ៍ថា បានច្រានចោលឱកាសក្នុងការទៅលេងជាមួយ Cristiano Ronaldo នៅក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត។
យោងតាមការអះអាងដោយកាសែត The Evening Standard បានឲ្យដឹងថា Wilfred Zaha ដែលធ្លាប់ជាអតីតកីឡាកររបស់ក្លឹប Manchester United រូបនេះ បានច្រានចោលសំណើរជាច្រើនពីក្លឹបនៅអារ៉ាប៊ីសាអូឌីត រួមទាំងក្លឹប Al-Nassr របស់ Cristiano Ronaldo ផងដែរ។
ក្រៅពីនេះក្លឹប Al-Ittihad ដែលស្ថិតនៅលីគកំពូល Saudi Pro League ដូចគ្នាដែរនោះ ត្រូវបានគេរាយការណ៍ថា បានផ្ដល់ឲ្យកីឡាករសញ្ជាតិកូតឌីវ័ររូបនេះនូវប្រាក់ពលកម្មចំនួន 9 លានផោនក្នុងមួយរដូវកាល ខណៈដែល Wilfred Zaha នឹងផុតកុងត្រាជាមួយ Crystal Palace នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។
យោងតាមរបាយការណ៍ដដែលនេះដែរ បានឲ្យដឹងថា Wilfred Zaha នៅទន្ទឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីសម្រេចចិត្តអំពីអនាគតរបស់គាត់។ យ៉ាងណាគាត់នឹងមានភាគរយខ្ពស់ក្នុងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន នៅពេលផុតកុងត្រា។ Wilfred Zaha ត្រូវបានគេដឹងថា ចង់ចូលរួមជាមួយក្លឹបដែលមានកៅអីលេងនៅ UEFA Champions League ដើម្បីប្រជែងពានធំៗនៅតំបន់អឺរ៉ុប។ AC Milan និង Borussia Dortmund ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការនាំយកគាត់ចេញពីប្រទេសអង់គ្លេសផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល