បាល់ទាត់អន្តរជាតិ
Napoli ពិចារណាបណ្តេញគ្រូបង្វឹករបស់ខ្លួនចេញពីតំណែង មុនការប្រកួត UCL ទល់នឹង Barcelona
ក្រុមការពារតំណែងជើងឯករបស់អ៊ីតាលី Napoli ត្រូវបានគេរាយការណ៍ថា កំពុងគិតអំពីការបណ្តេញគ្រូបង្វឹករបស់ខ្លួនគឺលោក Walter Mazzarri ចេញពីតំណែង នៅប៉ុន្មានថ្ងៃមុនពេលនៃការប្រកួត UEFA Champions League របស់ពួកគេទល់នឹង Barcelona។
យោងតាមសេចក្ដីរាយការណ៍របស់ Matteo Moretto បានឲ្យដឹងថា Napoli កំពុងពិចារណាយ៉ាងល្អិតល្អន់បំផុត ក្នុងការបណ្ដេញគ្រូបង្វឹកបច្ចុប្បន្នរបស់ខ្លួនចេញ ស្របពេលដែលក្រុមកំពុងមានទម្រង់លេងធ្លាក់ចុះខ្លាំង។ Napoli ដែលធ្លាប់តែមានភាពលេចធ្លោរ និងឈ្នះពានលីគកាលពីរដូវកាលមុន ពេលនេះកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 9 ក្នុងតារាង Serie A។
គេបានដឹងថា Napoli កំពុងទាក់ទងទៅកាន់គ្រូបង្វឹកសញ្ជាតិស្លូវ៉ាគីគឺលោក Francesco Calzona ដើម្បីមកជំនួសកន្លែងរបស់គ្រូបង្វឹកបច្ចុប្បន្នរបស់ខ្លួន។ លោក Francesco Calzona ធ្លាប់ស្គាល់ច្បាស់ពីទម្រង់លេងរបស់ក្រុម ព្រោះគាត់ធ្លាប់ធ្វើជាជំនួយការនៅ Napoli ពីមុនមកផងដែរ ពេលដែលក្លឹបនេះស្ថិតក្រោមការដឹកនាំរបស់លោក Maurizio Sarri និង Luciano Spalletti។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់