បាល់ទាត់អន្តរជាតិ
Luka Modric អាចនឹងត្រឡប់ទៅលេងនៅទឹកដីកំណើតរបស់ខ្លួនវិញនៅឆ្នាំក្រោយ
ខ្សែបម្រើ Luka Modric របស់ក្លឹបអធិរាជស Real Madrid អាចនឹងត្រឡប់ទៅកាន់អតីតក្លឹបចាស់ Dinamo Zagreb ដែលស្ថិតនៅទឹកដីកំណើតរបស់ខ្លួនវិញ បន្ទាប់ពីកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ Luka Modric ធ្លាប់លេងឲ្យក្លឹប Dinamo Zagreb ចន្លោះឆ្នាំ 2002 ដល់ឆ្នាំ 2008 មុនចាកចេញទៅ Tottenham Hotspur និងបន្ទាប់មកនៅឆ្នាំ 2012 គាត់ក៏បានផ្ទេរទៅ Real Madrid។ ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ 38 ឆ្នាំរូបនេះបានចំណាយពេលរហូតដល់ 11 ឆ្នាំកន្លះនៅ Real Madrid ដោយបានឈ្នះពាន La Liga ចំនួន 3 ដង និងពានរង្វាន់ UEFA Champions League ចំនួន 5។
យោងតាមការចុះផ្សាយរបស់ Sata 24 បានឲ្យដឹងថា ប្រធានក្លឹប Dinamo Zagreb គឺលោក Mirko Barisic បានទាក់ទងមក Modric រួចហើយ ជាមួយនឹងការបង្ហាញពីសំណើរមួយចំនួនដែលពួកគេបានផ្ដល់ជូនខ្សែបម្រើឆ្នើមរូបនេះផងដែរ។ យ៉ាងណា Modric មិនទាន់បានសម្រេចចិត្តច្បាស់លាស់នៅឡើយទេអំពីដំណើរនៃអាជីពបាល់ទាត់របស់គាត់ បន្ទាប់ពីចាកចេញពី Real Madrid។
គេបានដឹងថា Luka Modric មានបំណងប្រកបអាជីពបាល់ទាត់រហូតដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ដោយបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្រូអាតរបស់គាត់។ លើសពីនេះទៀត ខ្សែបម្រើរូបនេះបានបដិសេធសំណើររបស់គ្រូបង្វឹកលោក Carlo Ancelotti ដែលចង់ឲ្យគាត់ចូលនិវត្តន៍ និងក្លាយជាជំនួយការរបស់ខ្លួន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur