បាល់ទាត់អន្តរជាតិ
Luka Modric សរសើរកីឡាករចំណូលថ្មីរូបនេះថា នឹងក្លាយជាអនាគតដ៏ល្អរបស់ Real Madrid
ខ្សែបម្រើចាស់វស្សារបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Luka Modric បានសរសើរកីឡាករចំណូលថ្មីរបស់ក្លឹប និងជាមិត្តរួមក្រុមរបស់ខ្លួន Arda Guler ថា ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យពិសេស។ Modric ជឿជាក់ថា កីឡាករវ័យ 18 ឆ្នាំរូបនេះ នឹងក្លាយជាអនាគតដ៏ល្អសម្រាប់ Real Madrid។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ Arda Guler កំពុងមានរបួស ហើយមិនទាន់បានបង្ហាញខ្លួនជាលើកដំបូងឡើយ គិតចាប់តាំងពីបានចុះហត្ថលេខាផ្ទេរមក Santiago Bernabeu កាលពីថ្ងៃទី 6 ខែ កក្កដា ឆ្នាំ 2023។ កីឡាករសញ្ជាតិតួរគីរូបនេះ បានចាកចេញពីអតីតក្លឹបចាស់ Fenerbahce មក Real Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន 20 លានអឺរ៉ូ។
Arda Guler បានរងរបួសគន្លាក់ជង្គង់ធ្ងន់ធ្ងរ នៅមុនបើករដូវកាល ដែលទាមទារការវះកាត់ជាបន្តបន្ទាប់ ហើយគាត់ក៏ត្រូវសម្រាករហូតមក ទើបតែប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ អាចវិលចូលទីលានហ្វឹកហាត់វិញបាន។ ទោះជាយ៉ាងណាក៏ដោយ Luka Modric បាននិយាយថា៖ “Arda Guler គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលមានទេពកោសល្យពិសេស។ គាត់មិនទាន់អាចបង្ហាញទេពកោសល្យរបស់គាត់នៅឡើយទេ ដោយសារតែរបួសដ៏អកុសលរបស់គាត់ ប៉ុន្តែគាត់មានអនាគតដ៏អស្ចារ្យនៅពេលខាងមុខ។ គាត់ជាកីឡាករនៃអនាគតដ៏ភ្លឺស្វាងរបស់ក្លឹប”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ4 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ4 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar