បាល់ទាត់អន្តរជាតិ
Xavi ថា៖ Barcelona មិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការឈ្នះពាន La Liga នៅរដូវកាលនេះទេ!!!
គ្រូបង្វឹកលោក Xavi Hernandez បាននិយាយនៅមុនការប្រកួតកាលពីម្សិលមិញទល់នឹងក្លឹប Getafe ថា ក្រុមការពារតំណែងជើងឯក FC Barcelona របស់គាត់ នឹងមិនបោះបង់ក្ដីសង្ឃឹមក្នុងការឈ្នះពាន La Liga 2 ឆ្នាំជាប់ៗគ្នានោះទេ ទោះបីជាពួកគេកំពុងឈរនៅចំណាត់លេខ 3 ក្នុងតារាងលីគកំពូលក៏ដោយ។
ដោយឡែក Xavi Hernandez បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “យើងជាក្រុមដែលមិនអាចបរាជ័យ ជាពិសេសការប្រកួតក្នុងដី។ យើងមិនបោះបង់ចោលពានលីគទេ ទោះបីជាយើងដឹងថា វាមានភាពស្មុគស្មាញដើម្បីឈ្នះវាក៏ដោយ”។
យ៉ាងណាមិញក្តីសង្ឃឹមរបស់ Barcelona ក្នុងការឈ្នះពានលីគរដូវកាលនេះហាក់ធ្លាក់ចុះបន្តិច បន្ទាប់ពីរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកគេមានគម្លាតពិន្ទុឆ្ងាយពីក្រុមកំពូលតារាង Real Madrid រហូតដល់ 8 ពិន្ទុ។ ទោះជាយ៉ាងណា ការប្រកួតលីគមិនទាន់ឈានដល់ទីបញ្ចប់ឡើយ ហើយស្របពេលជាមួយគ្នានោះ Barcelona ក៏មានទម្រង់លេងល្អប្រសើរជាងមុនផងដែរ។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!