បាល់ទាត់អន្តរជាតិ
កាន់តែច្បាស់ការណ៍ Kylian Mbappe នឹងចុះកុងត្រាថ្មីបន្ថែម 3 ឆ្នាំទៀត ជាមួយ PSG
យោងតាមប្រភពច្បាស់ការណ៍មួយពីលោក Fabrizio Romano ដែលបានរាយការណ៍កាលពីប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នឹងមិនចាកចេញទៅ PSG នៅចុងបញ្ចប់នៃរដូវកាលនេះឡើយ។
Kylian Mbappe នឹងយល់ព្រមរួមរស់ជាមួយក្លឹបយក្សបារាំង Paris Saint-Germain បន្តទៀត ដោយត្រៀមនឹងបន្តកុងត្រាថ្មីរយៈពេលបីឆ្នាំបន្ថែមទៀត ទៅលើកុងត្រាចាស់ដែលនឹងផុតកំណត់នៅចុងខែមិថុនានេះ។ ដូច្នេះកុងត្រាថ្មីនេះនឹងមានសុពលភាពដល់ឆ្នាំ 2025។
យ៉ាងណាមិញ Kylian Mbappe ធ្លាប់ត្រូវបានគេផ្សារភ្ជាប់ជាយូរមកហើយ ក្នុងការដែលគាត់ចង់ផ្ទេរទៅ Real Madrid ដែលជាក្លឹបក្នុងក្ដីស្រមៃរបស់ខ្លួន ហើយព្យាយាមចង់ស្នងតំណែងរបស់ Cristiano Ronaldo ដែលជា Idol របស់ខ្លួនតាំងពីកុមារភាព។
ដោយឡែក គ្រូបង្វឹកលោក Pochettino ប្រហែលជាអាចនឹងត្រូវចាកចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹប នៅចុងបញ្ចប់នៃរដូវកាលនេះ ព្រោះរបាយការណ៍ជាច្រើនបានលើកឡើងថា ក្លឹប PSG បានត្រៀមអ្នកជំនួសកន្លែងរបស់គាត់រួចហើយ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)