បាល់ទាត់អន្តរជាតិ
ប្អូនប្រុសរបស់ Mbappe នឹងចាកចេញទៅ Real Madrid តាមបងរបស់ខ្លួនដែរ
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ El Chiringuito បានឲ្យដឹងថា ប្អូនប្រុសអាយុ 17 ឆ្នាំរបស់ Kylian Mbappe គឺកីឡាករ Ethan Mbappe អាចនឹងផ្លាស់ពី PSG ទៅ Real Madrid តាមបងប្រុសបង្កើតរបស់ខ្លួនដែរ។
យ៉ាងណាមិញ Ethan Mbappe រឺ Mbappe Jr. លេងនៅក្នុងតំណែងខុសពីបងប្រុសរបស់គាត់ ដោយគេលេងជាខ្សែបម្រើ។ ក្នុងរដូវកាលនេះ Ethan Mbappe បានលេងក្នុងការប្រកួតចំនួន 22 ប្រកួត សម្រាប់ក្រុមយុវជនរបស់ក្លឹប PSG ហើយក៏បានលេងចំនួន 3 ដងសម្រាប់ឈុតធំរបស់ក្លឹបផងដែរ។ ផ្អែកតាមគេហទំព័រ Transfermarkt បានប៉ាន់ប្រមាណតម្លៃខ្លួននៃការផ្ទេររបស់ Ethan Mbappe ប្រហែលជា 500,000 អឺរ៉ូប៉ុណ្ណោះ។
យ៉ាងណាមិញគ្មានការលាក់បាំងបន្តទៀតឡើយសម្រាប់ Kylian Mbappe ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលខាងមុខ។ មានសេចក្ដីរាយការណ៍មួយចំនួនបានដឹងផងដែរថា PSG អាចនឹងចុះហត្ថលេខាលើ Khvicha Kvaratskhelia ដើម្បីជំនួសកីឡាករសញ្ជាតិបារាំងរូបនេះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!