Connect with us

បាល់ទាត់អន្តរជាតិ

De Bruyne ត្រៀម​គម្រោង​ចូល​និវត្តន៍​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Manchester City

Published

on

ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក Kevin De Bruyne របស់ក្លឹប Manchester City បាន​បង្ហាញ​ពីផែន​ការ​អនាគត​របស់​គាត់ ដោយ​បញ្ជាក់​ថា គាត់​ចង់​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ក្លឹប​បច្ចុប្បន្ន។ យោងតាម​អ្នកសារ​ព័ត៌មាន Sam Lee បាន​ឲ្យ​ដឹង​ថា De Bruyne កំពុង​ពិចារ​ណា​បន្ត​កុងត្រា​បន្ថែម​ទៀត​ជាមួយ Man City និង​មាន​គម្រោង​បញ្ចប់​អាជីព​របស់​គាត់​នៅ​អាយុ 35 ឆ្នាំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា De Bruyne បាន​លេង​ឲ្យ Manchester City តាំង​ពី​ឆ្នាំ 2015 មក​ម្ល៉េះ។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក កីឡាករ​រូប​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន 17 ជាមួយក្លឹប ដែល​រួម​មាន​ទាំង​ពាន UEFA Champions League ផងដែរ។ កុងត្រា​របស់​គាត់​ជាមួយ Man City មាន​សុពលភាព​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025។

តាំង​ពី​ពេល​ដែល De Bruyne បាន​ចូលរួម​ជាមួយ Manchester City មក គាត់​បាន​​បង្ហាញ​ខ្លួន​សរុប 367 ​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន 98 ​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 161 ​ដង។ អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​តោខៀវ Chelsea រូប​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​តម្លៃ​ខ្លួន 60 លានអឺរ៉ូ (ផ្អែក​តាម​គេហទំព័រ Transfermarkt)។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២