បាល់ទាត់អន្តរជាតិ
Kevin De Bruyne បង្ហាញពីជម្រើសរបស់ខ្លួនរវាងលីគអាមេរិក MLS និងលីគអារ៉ាប៊ីសាអូឌីត
កីឡាករឆ្នើម Kevin De Bruyne បានបង្ហើបឲ្យដឹងថា ខ្លួនពេញចិត្តនឹងជម្រើសក្នុងការផ្ទេរទៅកាន់ Major League Soccer របស់អាមេរិក ជាជាងការផ្លាស់ប្តូរទៅកាន់លីគកំពូលនៅអារ៉ាប៊ីសាអូឌីត ប្រសិនបើគាត់ចាកចេញពីក្លឹបបច្ចុប្បន្ន Manchester City នាពេលវេលាណាមួយនៃអនាគតខាងមុខ។
យ៉ាងណាមិញ កីឡាករវ័យ 32 ឆ្នាំរូបនេះ គឺជាកីឡាករដ៏ចាស់វស្សាបំផុតមួយរូប របស់ក្រុមលោក Pep Guardiola ដោយគាត់បានស្នាក់នៅ Man City អស់រយៈពេល 8 ឆ្នាំកន្លះមកហើយ។ De Bruyne ដែលត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងពិភពបាល់ទាត់ បានស៊ុតបញ្ចូលទីបានសរុប 98 គ្រាប់ និង Assists ចំនួន 161 ដង ក្នុងការបង្ហាញខ្លួន 367 ប្រកួតសម្រាប់ Man City។
លើសពីនេះទៅទៀត Kevin De Bruyne បានឈ្នះពានសរុបចំនួន 14 ពានជាមួយ Man City ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ De Bruyne ត្រូវបានគេជឿថា កំពុងស្ថិតក្នុងការពិចារណាដែលអាចចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ស្របពេលដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025។
របាយការណ៍ជាច្រើនដែលបានចុះផ្សាយក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានលើកឡើងថា De Bruyne អាចនឹងត្រូវបានទាក់ទាញពីក្លឹបនៅ Saudi Pro League ដោយពួកគេនឹងផ្ដល់ប្រាក់ជាច្រើនដល់គាត់។ ផ្ទុយមកវិញ De Bruyne និងគ្រួសាររបស់គាត់មិនចាប់អារម្មណ៍លើការស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតទេ ខណៈ Man City ក៏បើកចំហរក្នុងការអនុញ្ញាតឲ្យខ្សែបម្រើឆ្នើមរូបនេះបន្តកុងត្រាថ្មីបន្ថែមទៀតផងដែរ។ ជម្រើសមួយសម្រាប់ De Bruyne គឺការទៅលេងនៅលីគអាមេរិក MLS ដែលជាកន្លែងគាត់នឹងទៅលេងចុងក្រោយ មុនបញ្ចប់អាជីពបាល់ទាត់។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!