បាល់ទាត់អន្តរជាតិ
Mbappe ពិសាអាហារពេលល្ងាច ជាមួយប្រធានាធិបតីបារាំង និងប្រធានក្លឹប PSG
យោងតាមរបាយការណ៍ពី Dani Gil បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបយក្សបារាំង PSG បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ ខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានគេអញ្ជើញឲ្យចូលរួមពិសារអាហារពេលល្ងាចជាមួយប្រធានាធិបតីនៅវិមាន Elysee។
បន្ថែមពីលើនេះទៀត ប្រធានក្លឹប PSG គឺលោក Al-Khelaifi ក៏មានវត្តមានក្នុងពិធីដ៏កិត្តិយសខ្ពង់ខ្ពស់នេះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គេបានគេរាយការណ៍ថា ការពិសារអាហារនោះ មិនជាប់ពាក់ព័ន្ធនឹងរឿងចរចាកុងត្រាជាមួយ PSG នោះឡើយ ខណៈដែល Kylian Mbappe នៅតែបន្តត្រៀមចូលរួមជាមួយ Real Madrid។
អ្នកគាំទ្ររបស់ Real Madrid មួយចំនួន មានការព្រួយបារម្ភដោយខ្លាច Kylian Mbappe ត្រូវបានបញ្ចុះបញ្ចូលឲ្យស្នាក់នៅក្នុងប្រទេសបារាំង ព្រោះកន្លងមកអ្នកនយោបាយបានលូកដៃចូលក្នុងកិច្ចការបាល់ទាត់។ ជាក់ស្ដែងក្នុងឆ្នាំ 2022 ប្រធានាធិបតីលោក Emmanuel Macron បានដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចចិត្តបន្តកុងត្រាថ្មីរបស់ Mbappe ជាមួយ PSG។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!