Connect with us

បាល់ទាត់អន្តរជាតិ

Mbappe ពិសា​អាហារ​ពេល​ល្ងាច ជាមួយ​ប្រធានា​ធិបតី​បារាំង និង​ប្រធាន​ក្លឹប PSG

Published

on

យោងតាម​របាយការណ៍​ពី Dani Gil បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹប​យក្ស​បារាំង PSG បាន​ជួប​ជា​មួយ​ប្រធានា​ធិបតី​បារាំង លោក Emmanuel Macron។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​​រូប​នេះ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​ប្រធានា​ធិបតី​នៅ​វិមាន Elysee។

បន្ថែម​ពី​លើ​នេះ​ទៀត ប្រធាន​ក្លឹប PSG គឺ​លោក Al-Khelaifi ក៏​មាន​វត្តមាន​ក្នុង​ពិធី​ដ៏​កិត្តិយស​ខ្ពង់ខ្ពស់​នេះ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេបាន​គេរាយការណ៍​ថា ការ​ពិសារ​អាហារ​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ចរចា​កុងត្រា​ជាមួយ PSG នោះ​ឡើយ ខណៈ​ដែល Kylian Mbappe នៅ​តែ​បន្ត​​ត្រៀម​ចូលរួម​ជាមួយ Real Madrid។

អ្នកគាំទ្រ​របស់ Real Madrid មួយ​ចំនួន មាន​ការ​ព្រួយ​បារម្ភ​ដោយ​ខ្លាច Kylian Mbappe ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង ព្រោះ​កន្លង​មក​អ្នក​នយោបាយ​បាន​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​បាល់ទាត់។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ 2022 ប្រធានា​ធិបតី​លោក Emmanuel Macron បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​របស់ Mbappe ជាមួយ PSG។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២