Connect with us

បាល់ទាត់អន្តរជាតិ

Sergi Roberto បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ដោយ​សារ​ហេតុផល​សំខាន់​មួយ

Published

on

កីឡាករ​របស់ Barcelona ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ទីផ្សារ​នៃ​ការ​ចង់​បាន​ពី​ក្លឹប​របស់​អារ៉ាប៊ីសាអូឌីត ស្រប​ពេល​ដែល​កីឡាករ​មួយ​ចំនួន​ក៏​ត្រៀម​នឹង​ផុត​កុងត្រា ដើម្បី​ចាកចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន​ជា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​របស់ Barcelona ភាគ​ច្រើន​មិន​ចង់​ផ្លាស់​ទៅ​មជ្ឈិមបូព៌ា​ទេ។

យោងតាម​ការ​ចុះ​ផ្សាយ​របស់ Mundo Deportivo បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ Sergi Roberto គឺ​ជា​កីឡាករ​ម្នាក់​របស់ Barcelona ដែល​ទើប​នឹង​បាន​បដិសេធ​ឱកាស​ ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ដោយ​មាន​ហេតុផល​មួយ​ដ៏​សំខាន់ ដែល​ហេតុផល​នោះ​មិន​ពាក់​ព័ន្ធ​នឹង​កីឡាបាល់ទាត់​ឡើយ។

មូលហេតុ គឺ​ដោយ​សារ​ភរិយា​របស់ Roberto គឺ​អ្នក​នាង Coral Simanovich បើ​ទោះ​បី​ជា​នាង​ជា​តារាម៉ូ​ដែល​ជនជាតិ​អាមេរិក ប៉ុន្តែ​មាន​ដើម​កំណើត​ជា​ជនជាតិ​អ៊ីស្រាអែល ដោយ​ពួក​គេ​ជាប់​​ទាក់ទង​នឹង​ជម្លោះ​នៅ​តំបន់​ហ្គាហ្សា ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ខែតុលា ឆ្នាំ​មុន ហើយ​មិន​អាច​ធានា​សុវត្ថិ​ភាព​ដល់​គ្រួសារ​របស់ Sergi Roberto នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ទេ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២