បាល់ទាត់អន្តរជាតិ
Dortmund បដិសេធមិនទិញផ្ដាច់កុងត្រារបស់ Jadon Sancho ពីបិសាចក្រហម
ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថា មិនមានគម្រោងចុះហត្ថលេខាទិញផ្ដាច់កុងត្រាលើ Jadon Sancho វិញឡើយ នៅរដូវក្តៅខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ ចង់ទទួលបានជម្រើសខ្ចីជើងបន្ថែមទៀតពី Manchester United។
យ៉ាងណាមិញកីឡាករវ័យ 23 ឆ្នាំរូបនេះបានត្រឡប់មក Borussia Dortmund វិញ ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ ហើយគិតចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួនចំនួន 8 ប្រកួតហើយ។ ថ្វីត្បិតតែមានទម្រង់លេងល្អជាងពេលនៅបិសាចក្រហម ប៉ុន្តែ Jadon Sancho មិនមានភាពលេចធ្លោរដូចពេលដែលគាត់លេងឲ្យ Dortmund ចន្លោះពីឆ្នាំ 2017–2021 ឡើយ។
Jadon Sancho នឹងត្រឡប់ទៅ Man United វិញនៅរដូវក្តៅនេះហើយគាត់នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយបិសាចក្រហម។ ខ្សែប្រយុទ្ធរូបនេះទំនងជាមិនមានឱកាសលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្នលោក Erik ten Hag ឡើយ ហើយយោងតាមរបាយការណ៍ពី HITC បានឲ្យដឹងថា Man United ចង់លក់ Sancho នៅរដូវក្តៅនេះ ហើយបិសាចក្រហមនឹងត្រូវជួបពិភាក្សាជាមួយ Dortmund មុនដំបូងគេ។
ផ្ទុយមកវិញ របាយការណ៍ដដែលនេះដែរបានអះអាងថា Borussia Dortmund មិនមានគម្រោងចុះហត្ថលេខាទិញផ្ដាច់កុងត្រា Sancho នោះទេនៅរដូវក្តៅនេះ ប៉ុន្តែពួកគេចង់បានជម្រើសដោយការបន្តខ្ចីជើងខ្សែប្រយុទ្ធឆ្នើមរូបនេះ មួយរដូវកាលទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ