បាល់ទាត់អន្តរជាតិ
គ្រូបង្វឹក Barcelona ទាក់ទងទៅកាន់ Mikel Arteta ឲ្យមកបន្តតំណែងរបស់ខ្លួន
យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Relevo បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Xavi Hernandez បានទាក់ទងទៅកាន់គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ជុំវិញរឿងរ៉ាវការងារគ្រូបង្វឹកថ្មីរបស់ក្លឹបនៅរដូវកាលក្រោយ។
យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លឹបកាំភ្លើងធំតាំងពីឆ្នាំ 2019 ដោយបានឈ្នះពានរង្វាន់ FA Cup និង FA Community Shield។ លោក Mikel Arteta ក៏ជាអតីតកីឡាករមួយរូបដែលធ្លាប់លេងឲ្យក្លឹបអ្នកមានបុណ្យ Barcelona ដែរ ចន្លោះឆ្នាំ 1997–1999។
Mikel Arteta ក៏មានទំនាក់ទំនងល្អជាមួយលោក Xavi ផងដែរ។ ទោះជាយ៉ាងណា Xavi Hernandez បានសម្រេចចិត្តចាកចេញពីក្លឹប Barcelona នៅពេលរដូវកាលនេះបិទបញ្ចប់។ គេបានដឹងថា ប្រធានក្លឹប Barcelona លោក Joan Laporta ចាប់អារម្មណ៍ក្នុងការអញ្ជើញ Mikel Arteta មកដឹកនាំបន្តនៅក្លឹបរបស់ខ្លួន។ មុននេះមានសេចក្តីរាយការណ៍ដែរថា គ្រូបង្វឹករូបនេះអាចនឹងចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុម Arsenal នៅចុងបញ្ចប់នៃរដូវកាលខាងមុខ ហើយមកកាន់ការងារនៅ Barcelona។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!