បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 នៅអង់គ្លេស ត្រៀមចរចាផ្ទេរ Jules Kounde នាចុងបញ្ចប់នៃរដូវកាលនេះ!!!
ក្លឹបចំនួន 2 នៅក្របខ័ណ្ឌ Premier League នៃប្រទេសអង់គ្លេសបានដាក់គោលដៅលើខ្សែការពារ Jules Kounde របស់ Barcelona។ យោងតាមរបាយការណ៍ពី Barcacentre បានអះអាងថា ទាំង Manchester United និង Chelsea គឺកំពុងចាប់អារម្មណ៍លើការចំណាយប្រាក់ទិញខ្សែការពារសញ្ជាតិបារាំងវ័យ 25 ឆ្នាំរូបនេះនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
គេបានដឹងថា ក្លឹបទាំង 2 ដែលមាន Manchester United និង Chelsea សុទ្ធតែត្រូវការពង្រឹងបន្ថែមនៅតំបន់ការពាររបស់ខ្លួន ខណៈដែល Jules Kounde នឹងអាចត្រូវបានលក់ចេញ ប្រសិនបើ Barcelona ទទួលបានសំណើរជាទឹកប្រាក់ដែលអាចឲ្យពួកគេពេញចិត្ត។
គួរដឹងផងដែរថា Jules Kounde បានលេងឲ្យក្លឹបកាតាឡាន់តាំងពីខែកក្កដា ឆ្នាំ 2022។ ក្នុងអំឡុងពេលនោះ Barcelona បានចំណាយប្រាក់ 50 លានអឺរ៉ូទិញគាត់ពីក្លឹប Sevilla។ គាត់នៅតែជាកីឡាករសំខាន់របស់ក្លឹបនាពេលបច្ចុប្បន្ន ដោយនៅរដូវកាលនេះគាត់បង្ហាញខ្លួនបាន 36 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ21 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa