បាល់ទាត់អន្តរជាតិ
Darwin Nunez ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Darwin Nunez ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅចុងខែមីនានេះ។ ក្នុងការប្រកួតចុងក្រោយនៃក្លឹបហង្សក្រហមរបស់គាត់ទល់នឹង Manchester United កីឡាកររូបនេះ បានរងរបួសសាច់ដុំបន្តិចបន្តួច ហើយបុគ្គលិកគ្រូបង្វឹកក្រុមជម្រើសជាតិបានសម្រេចចិត្តមិនប្រថុយដាក់ឲ្យគាត់លេងសម្រាប់ការប្រកួតមិត្តភាពនោះទេ។
ដូច្នេះហើយកីឡាករវ័យ 24 ឆ្នាំរូបនេះនឹងបន្តនៅមូលដ្ឋានហ្វឹកហាត់របស់ក្លឹបហង្សក្រហម Liverpool ដើម្បីត្រៀមប្រកួតជាមួយ Brighton ដែលជាការប្រកួតក្របខណ្ឌ Premier League នាពេលខាងមុខ។ ក្នុងរដូវកាលនេះ Nunez មានទម្រង់លេងលេចធ្លោរជាងរដូវកាលមុនដោយគាត់បានស៊ុតបញ្ចូលទី 17 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 14 ដង ក្នុងការបង្ហាញខ្លួន 42 ប្រកួត។
យ៉ាងណាមិញ សម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយរបស់គាត់ នឹងមានការប្រកួតនៅថ្ងៃទី 24 ខែមីនា ដែលជាការប្រកួតមិត្តភាពក្រៅផ្លូវការណ៍ជាមួយក្រុមជម្រើសជាតិ Basque Country និងបន្ទាប់មកទៀតជាការប្រកួតជាមួយក្រុមជម្រើសជាតិកូតឌីវ័រ នៅថ្ងៃទី 27 ខែមីនា។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024