បាល់ទាត់អន្តរជាតិ
Darwin Nunez ប្រាប់ថា កីឡាកររូបនេះ គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុត ក្នុងពិភពបាល់ទាត់
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez បានប្រាប់ឈ្មោះអតីតតារាឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Luis Suarez ថាជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក។ យ៉ាងណាមិញ Darwin Nunez បាននិយាយបែបនេះបន្ទាប់ពីបានត្រឡប់ទៅបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិកាលពីពេលថ្មីៗនេះ និងបានជួបជាមួយ Luis Suarez នៅទីនោះផងដែរ។
ដូចគ្នានេះដែរ Luis Suarez ក៏បាននិយាយពី Darwin Nunez ផងដែរថា កីឡាករវ័យ 24 ឆ្នាំរូបនេះ គឺជាខ្សែប្រយុទ្ធកណ្ដាលដ៏ល្អបំផុត នៅលើពិភពលោក។ សម្រាប់ Luis Suarez បានសរសើរតារាឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool បន្ទាប់ពីគេបានស៊ុតបញ្ចូលទីក្នុងការប្រកួតជម្រុះ World Cup របស់អ៊ុយរូហ្គាយ ឈ្នះ 3-0 ទល់នឹង បូលីវី។
នៅពេលទទួលបានការសរសើរពីមិត្តរួមសញ្ជាតិរបស់ខ្លួននោះ Darwin Nunez បាននិយាយទៅកាន់ Metro UK ថា៖ “ការលឺគាត់សរសើរខ្ញុំ ធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្សែប្រយុទ្ធល្អបំផុតសម្រាប់ខ្ញុំ គឺគាត់ (Suarez) អ្នកត្រូវតែរីករាយជាមួយគាត់ ក្នុងពេលដែលគាត់នៅក្នុងក្រុមរបស់យើង។ គាត់ គឺជាខ្សែប្រយុទ្ធកណ្ដាល ដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ុយរូហ្គាយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត