បាល់ទាត់អន្តរជាតិ
ក្លឹប Al-Hilal ត្រៀមដាក់សំណើរ 100 លានអឺរ៉ូ ដើម្បីទិញយកខ្សែប្រយុទ្ធស្លាប Raphinha
ក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al-Hilal ត្រូវបានគេរាយការណ៍ថា មានបំណងដាក់សំណើរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ជាទឹកប្រាក់ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Raphinha នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Diario Sport បានអះអាងថា ក្លឹបយក្សរបស់ Saudi Pro League មានគោលដៅច្បាស់លាស់ ដើម្បីចុះហត្ថលេខានាំយកកីឡាករវ័យ 27 ឆ្នាំរូបនេះ ដើម្បីឲ្យក្រុមរបស់ពួកគេមានទម្រង់លេងកាន់តែលេចធ្លោរ និងកាន់តែសំបូរដោយកីឡាករឆ្នើមៗជាច្រើនថែមទៀត។
យ៉ាងណាមិញ គេបានដឹងថា ការពិភាក្សាអំពីដំណើរចាកចេញទៅអារ៉ាប៊ីសាអូឌីតសម្រាប់ Raphinha បានកើតឡើងមួយរយៈមកហើយ និងកំពុងឈានទៅដល់ចំណុចដែលអាចសម្រេចបានជាផ្លែផ្កានៅក្នុងទីផ្សារដោះដូរកីឡាករនាពេលឆាប់ៗខាងមុខ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់