Connect with us

បាល់ទាត់អន្តរជាតិ

Cubarsi បំបែក​កំណត់​ត្រា​មួយ​របស់​ខ្សែ​ការពារ Sergio Ramos

Published

on

កីឡាករ Pau Cubarsi របស់​ក្លឹប​អ្នក​មានបុណ្យ Barcelona បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដែល​ជា​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី។ ជាមួយ​នឹង​ការ​ទទួល​បាន​ឱកាស​ចូល​លេង​នៅ​ក្នុង​ប្រកួត​នោះ Cubarsi ត្រូវ​បាន​ចារ​ឈ្មោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម។

កីឡាករ​វ័យ 17 ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ខ្សែ​ការពារ​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ នៅ​ពេល​ដែល​គាត់​បាន​ប្ដូរ​ចូល​លេង​​នៅ​ក្នុង​ទីលាន 10 នាទី​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​មិត្តភាព​នោះ។ យ៉ាង​ណា​មិញ Cubarsi បាន​បំបែក​កំណត់ត្រា​ដែល​កាន់​កាប់​ពី​មុន​ដោយ Sergio Ramos ដែល​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ជា​លើក​ដំបូង ពេល​គាត់​មានអាយុ 18 ឆ្នាំ 11 ខែ។

Cubarsi ក៏​ជា​កីឡាករ​ក្មេង​បំផុត​ទី 2 ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ខណៈ​ដែល​កីឡាករ​ក្មេង​ជាង​គាត់​ជា​មិត្តរួម​ក្រុម Barcelona គឺ​កីឡាករ Lamine Yamal។ ក្រោយ​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈុតធំ​អេស្ប៉ាញ Cubarsi បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ថា៖ “ខ្ញុំ​មាន​មោទន​ភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ខ្ញុំ ដែល​វា​ជា​ក្តី​សុបិន​ដែល​ខ្ញុំ​គិត​ទុក​តាំង​ពី​តូច​មក​ម្ល៉េះ”។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២