បាល់ទាត់អន្តរជាតិ
Neymar កំពុងមានទំនាក់ទំនងជាមួយប្រធានក្លឹប Barcelona និងព្យាយាមស្វែងរកលទ្ធភាពត្រឡប់ទៅអតីតក្លឹបចាស់នេះវិញ
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Neymar Jr ចង់ត្រឡប់ទៅ Barcelona វិញ (នេះបើតាមការរាយការណ៍របស់ Bar Canaletes)។ យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា កីឡាករវ័យ 32 ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានក្លឹប Barcelona គឺលោក Joan Laporta។
យ៉ាងណាមិញ Neymar មានបំណងចង់ចូលរួមជាមួយអតីតក្លឹបចាស់ Barcelona វិញ នៅពេលដែលពេលវេលារបស់គាត់នៅអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ចប់។ គាត់បានទាក់ទង និងប្រាប់ពីបំណងរបស់គាត់រួចហើយ ទៅកាន់លោក Joan Laporta ដែលជាអ្នកមានអាទិភាពខ្ពស់ក្នុងការសម្រេចក្ដីស្រមៃនៃការចង់បានរបស់ខ្លួន។
កុងត្រារបស់ Neymar Jr ជាមួយក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីត Al-Hilal មានសុពលភាពដល់ឆ្នាំ 2025 ហើយបន្ទាប់ពីនោះទៅ គាត់នឹងចាកចេញដោយគ្មានតម្លៃខ្លួន ហើយក៏អាចត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញបានផងដែរ។ បច្ចុប្បន្ន Neymar កំពុងព្យាបាលរបួស ឲ្យជាសះស្បើយឡើងវិញ បន្ទាប់គេមានរបួសសរសៃពួរធ្ងន់ធ្ងរ ដែលកើតឡើងតាំងពីចុងឆ្នាំមុនមក។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ