បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមដាក់សំណើរជាថ្មីម្ដងទៀតលើ Federico Valverde ជាទឹកប្រាក់ 150 លានអឺរ៉ូ
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរចំនួន 150 លានអឺរ៉ូ (129 លានផោន) សម្រាប់ខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid។ គេបានដឹងថា ក្លឹបហង្សក្រហមកំពុងប្តេជ្ញាចិត្តនាំយកខ្សែបម្រើឆ្នើមរូបនេះទៅទឹកដី Anfield ឲ្យបាននៅរដូវក្ដៅខាងមុខ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានផ្លាស់ទៅចូលរួមជាមួយ Real Madrid ដោយផ្ទេរពីក្លឹបក្នុងស្រុកនៃប្រទេសអ៊ុយរ៉ូហ្គាយ Penarol កាលពីឆ្នាំ 2016។ ដំបូងឡើយ Federico Valverde ត្រូវបាន Real Madrid ដាក់ឲ្យលេងនៅឈុត B មុនពេលប្រូម៉ូតឡើងមកលេងជាមួយឈុតធំក្នុងឆ្នាំ 2017។
គិតមកទល់នឹងពេលនេះ Valverde បានបង្ហាញខ្លួន 246 ប្រកួតមកហើយសម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 19 គ្រាប់ និង Assists 23 ដង។ គាត់ គឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Carlo Ancelotti ក្នុងរដូវកាលនេះ ក៏ដូចជារដូវកាលមុន។
យោងតាមរបាយការណ៍ដែលបានអះអាងដោយ El Debate បានឲ្យដឹងថា Liverpool នឹងហ៊ានចាយប្រាក់ចំនួន 150 លានអឺរ៉ូ (129 លានផោន) ដើម្បីធ្វើការចុះហត្ថលេខាផ្ទេរ Valverde។ របាយការណ៍ដដែលនេះដែរបានអះអាងថា គ្រូបង្វឹកបច្ចុប្បន្នរបស់ Liverpool គឺលោក Jurgen Klopp ជាអ្នកដែលកោតសរសើរយ៉ាងខ្លាំងលើទម្រង់លេងរបស់ខ្សែបម្រើឆ្នើមរូបនេះ ហើយបើទោះបីជាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp ចាកចេញពីតំណែងនៅរដូវក្តៅនេះក៏ដោយ ក៏ក្លឹបនៅតែចង់បាន Federico Valverde ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!