បាល់ទាត់អន្តរជាតិ
Rodrygo បង្ហើបថា ខ្លួនធ្លាប់បានបដិសេធមិនផ្ទេរទៅ Liverpool កាលពីឆ្នាំ 2017
ខ្សែប្រយុទ្ធឆ្នើម Rodrygo របស់ក្លឹប Real Madrid បានបង្ហើបថា គាត់ទទួលបានឱកាសក្នុងការចូលរួមជាមួយក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ 2017 ប៉ុន្តែទីបំផុតកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបដិសេធ។ យ៉ាងណាមិញ ជាចុងក្រោយនៅឆ្នាំ 2018 Rodrygo បានផ្ទេរទៅទឹកដីអេស្ប៉ាញ ដោយចូលរួមជាមួយ Real Madrid។
Rodrygo បាននិយាយកាលពីពេលថ្មីៗនេះថា៖ “ខ្ញុំស្ទើរតែបានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ 2017 ខណៈដែលកិច្ចព្រមព្រៀងត្រូវបានរៀបចំឡើងក្នុងតម្លៃ 3 លានអឺរ៉ូ។ យ៉ាងណាអ្វីៗត្រូវបានច្រានចោល ដោយសារតែខ្ញុំបានបដិសេធ។ ខ្ញុំចង់ស្នាក់នៅក្លឹប Santos ដើម្បីបង្កើតប្រវត្តិសាស្រ្តនៅទីនោះ និងបញ្ចប់រដូវកាលជាមួយក្រុមឈុតធំ ហើយបន្ទាប់មកចាកចេញ… ពេលនោះសំណើរពី Liverpool ពិតជាល្អខ្លាំង”។
គួររំលឹកផងដែរថា នៅឆ្នាំ 2017 ខ្សែប្រយុទ្ធ Rodrigo បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឈុតធំរបស់ក្លឹប Santos និងបានចូលលេង 2 ប្រកួតក្នុងក្របខ័ណ្ឌ Serie A ដែលជាក្របខណ្ឌកំពូលរបស់ប្រទេសប្រេស៊ីល។ មុនពេលចាកចេញពី Santos គាត់លេងបានប្រកួតសរុប 68 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 8 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa