Connect with us

បាល់ទាត់អន្តរជាតិ

Rodrygo បង្ហើប​ថា ខ្លួន​ធ្លាប់​បាន​បដិសេធ​មិន​ផ្ទេរ​ទៅ Liverpool កាល​ពី​ឆ្នាំ 2017

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Rodrygo របស់​ក្លឹប Real Madrid បាន​បង្ហើប​ថា គាត់​ទទួល​បាន​ឱកាស​ក្នុង​ការ​​ចូលរួម​ជាមួយ​ក្លឹប​ហង្សក្រហម Liverpool កាល​ពី​ឆ្នាំ 2017 ប៉ុន្តែ​ទី​បំផុត​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​បដិសេធ។ យ៉ាង​ណា​មិញ ជា​ចុង​ក្រោយ​នៅ​ឆ្នាំ 2018 Rodrygo បាន​ផ្ទេរ​ទៅ​ទឹកដី​អេស្ប៉ាញ ដោយ​ចូលរួម​ជាមួយ Real Madrid។

Rodrygo បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​ស្ទើរតែ​បាន​ចូលរួម​ជាមួយ Liverpool ក្នុង​ឆ្នាំ 2017 ខណៈ​ដែល​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​តម្លៃ 3 លានអឺរ៉ូ។ យ៉ាង​ណា​អ្វីៗ​ត្រូវ​បាន​ច្រានចោល ដោយ​សារ​តែ​ខ្ញុំ​បាន​បដិសេធ។ ខ្ញុំ​ចង់​ស្នាក់​នៅ​ក្លឹប Santos ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​នៅ​ទីនោះ និង​បញ្ចប់​រដូវកាល​ជាមួយ​ក្រុម​ឈុត​ធំ ហើយ​បន្ទាប់​មក​ចាកចេញ… ពេល​នោះ​សំណើរ​​ពី Liverpool ពិត​ជា​​ល្អ​ខ្លាំង​”។

គួរ​រំលឹក​ផង​ដែរ​ថា នៅឆ្នាំ 2017 ខ្សែ​ប្រយុទ្ធ Rodrigo បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ឈុត​ធំ​របស់​ក្លឹប Santos និង​បាន​ចូល​លេង 2 ប្រកួត​ក្នុង​ក្របខ័ណ្ឌ Serie A ដែល​ជា​ក្របខណ្ឌ​កំពូល​របស់​ប្រទេស​​ប្រេស៊ីល។ មុន​ពេល​ចាកចេញ​ពី Santos គាត់​លេង​បាន​ប្រកួត​សរុប 68 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 14 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 8 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២