បាល់ទាត់អន្តរជាតិ
ឃើញទម្រង់លេងល្អខ្លាំង Real Madrid ត្រៀមបន្តកុងត្រាថ្មីជាមួយ Andriy Lunin
អ្នកចាំទី Andriy Lunin របស់ក្លឹបអធិរាជស Real Madrid ទើបនឹងត្រូវបានទទួលការកោតសរសើរជាខ្លាំង និងត្រូវបានអ្នកគាំទ្ររបស់ក្លឹបចាត់ទុកជាវីរបុសដែលបានជួយក្រុមក្នុងការប្រកួតជើងទី 2 វគ្គ 8 ក្រុមចុងក្រោយ នៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League ជាមួយ Manchester City។
កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ បានធ្វើការសង្គ្រោះបាល់ដ៏សំខាន់ជាច្រើនក្នុងអំឡុងពេលប្រកួតទល់នឹង Man City កាលពីប៉ុន្មានថ្ងៃមុន ហើយជាពិសេសគាត់ក៏សង្គ្រោះបាល់ពីការស៊ុតប៉េណាល់ទីកាត់សេចក្ដីចុងម៉ោងចំនួន 2 លើកផងដែរ។ ស្របពេលជាមួយនឹងសមត្ថភាពដ៏អស្ចារ្យនេះ Real Madrid កំពុងសម្លឹងមើលដោយរកវិធីសាស្ត្រដើម្បីរក្សាទុក Andriy Lunin ឲ្យនៅជាមួយពួកគេរយៈពេលកាន់តែយូរបន្ថែមទៀត។
ជាក់ស្ដែងនៅពេលនេះយោងតាមរបាយការណ៍ពី DefensaCentral បានឲ្យដឹងថា បន្ទាប់ពីការប្រកួតឈ្នះ Man City លោក Florentino Perez ដែលជាប្រធានក្លឹប Real Madrid បាននិយាយដោយផ្ទាល់ជាមួយអ្នកចាំទីរូបនេះ ពាក់ព័ន្ធនឹងការចុះកុងត្រាថ្មីជាមួយក្លឹប។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះជាមួយ Real Madrid មានសុពលភាពត្រឹមឆ្នាំ 2025 ប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក