បាល់ទាត់អន្តរជាតិ
Unai Emery ត្រៀមនាំយកអតីតកូនក្រុមមួយរូបរបស់ខ្លួនទៅកាន់ Aston Villa
គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប Aston Villa គឺលោក Unai Emery ត្រូវបានគេដឹងថា កំពុងសម្លឹងមើលខ្សែបម្រើឆ្នើមមួយរូបដែលធ្លាប់ជាអតីតកូនក្រុមរបស់ខ្លួន។ យ៉ាងណាមិញកីឡាករដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះចង់ចុះហត្ថលេខានាំមកនោះគឺ Alex Baena។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ TBR Football បានឲ្យដឹងថា លោក Unai Emery បានចាប់អារម្មណ៍លើខ្សែបម្រើ Alex Baena របស់ក្លឹប Villarreal ដែលគាត់បានដឹងសមត្ថភាពរបស់កីឡាករឆ្នើមរូបនេះយ៉ាងច្បាស់ ព្រោះពួកគេធ្លាប់បានធ្វើការជាមួយគ្នាកាលនៅ Villarreal។
Alex Baena គឺជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាលរបស់ក្លឹប Villarreal នេះផ្ទាល់តែម្ដង ហើយបច្ចុប្បន្នគេបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្លឹបរបស់ខ្លួន។ គេបានដឹងថា Emery បានណែនាំឲ្យចុះហត្ថលេខាលើ Baena ភ្លាមៗបន្ទាប់ពីគាត់បានក្លាយជាគ្រូបង្វឹករបស់ក្លឹប Aston Villa ក្នុងខែតុលា ឆ្នាំ 2022 ហើយពេញមួយឆ្នាំកន្លះមកនេះ ក្លឹបបានតាមឃ្លាំមើលទម្រង់លេងរបស់កីឡាកររូបនេះរហូតមក។ ខ្សែបម្រើវ័យ 22 ឆ្នាំរូបនេះអាចនឹងមានតម្លៃខ្លួនរហូតដល់ 50 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!